គ្រូ​ហុងស៊ុយ​ប្រាប់​អំពី​របៀប​ទាញ​លុយ​ទាក់​លាភ


ដំបូន្មាន​មួយ​ចំនួន​របស់​គ្រូ​ហុងស៊ុយ​ដែល​អាច​ឱ្យ​អ្នកមាន​លុយ​ជា​ច្រើន និង​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ទៅ​ថ្ងៃ​មុខ ។ ដំបូន្មាន​ដែល​អ្នក​គួរ​ស្តាប់​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ហើយ​អនុវត្ត​ឱ្យ​បាន​នោះ​គឺ ៖

១-​ដើម្បី​រក​លុយ​បាន អ្នក​ត្រូវ​តែ​គិត​ពី​លុយ​គ្រប់ពេលវេលា កែខៃ​យ៉ាងណា​ដើម្បី​ឱ្យ​ចេញ​ជា​លុយ ការងារ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជា​ការងារ​សុចរិត ហើយ​អាច​ទាញ​ចេញ​ជា​លុយ​បាន ទោះជាការងារប្រើជំនាញក្តី ឬការងារត្រូវប្រើកម្លាំងក្តី អ្នក​គួរតែ​ធ្វើ ។

២-​កុំ​ផ្លាស់​ប្តូរ​គំនិត​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន មិន​ថា​អ្នកជា​អាជីវករ​ឬ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ណាមួយ​ទេ អ្នក​ត្រូវ​តែ​ប្រឹងប្រែង​ក្នុង​ការងារ​នោះ​ៗ​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ឬ​អាជីវកម្ម​របស់​អ្នក ។ តែ​ជាមួយ​គ្នា​នេះ​ការ​គិត​ដោយ​ច្នៃប្រឌិត និង​ការ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ៗ​គឺជា​វិធី​ល្អ​បំផុត​ដែល​អាច​ទាញ​យក​លុយ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​អ្នក​ក្លាយជា​អ្នកមាន ។

៣-​សន្សំ​លុយ​រហូត​ក្លាយជា​អ្នកមាន ដូច​ប្រសាសន៍​របស់​មហាសេដ្ឋី​ពិភពលោក​បាន​ពោល​ថា អ្នក​ណា​ក៏​អាច​មាន​លទ្ធភាព​ធ្វើ​ជា​អ្នក​មានបាន​ដែរ​ឱ្យ​តែ​ចេះ​សន្សំ គឺ​កុំ​ចាយវាយ​តាមតែ​ចិត្ត​ចង់ឱ្យ​សោះ ។

ទាំង​បី​ចំណុច​នេះ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ឆ្ពោះទៅ​រក​ប្រភព​ដែល​នាំ​ឱ្យ​អ្នក​ក្លាយទៅជា​អ្នក​ជោគជ័យ​ក្នុង​ជីវិត​បាន ។ សាន សារិន

ហោរាសាស្ដ្រ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ