ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្បូងឃ្មុំក៏សម្រុក​មកច្រើនដែរ​​ តែបាន​​បង្អាក់​ដំណើរ​​ពួក​គាត់​​​​ទាន់​​​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​សមត្ថកិច្ច​បាន​​អនុវត្ត​តាម​ព្រំប្រទល់​ស្រុក​និង​ខេត្ត​ ​ដោយ​ធ្វើ​ការ​ដាក់​បារាស់​​ចាប់​​តាំងពី​​ម៉ោង​១២​យប់​ថ្ងៃ​ទី​៩​ មេ​សា ​បន្ត​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១០ មេ​សា ស្ថិត​​ក្នុង​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ គឺ​បាន​​​​​ប្រព្រឹត្ត​ទៅ​ជាធម្មតា បើទោះ​មាន​អ្នក​ធ្វើ​ដំណើរ​​ទាំងរថយន្តធំ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​​សមត្ថកិច្ច​បាន​​អនុវត្ត​តាម​ព្រំប្រទល់​ស្រុក​និង​ខេត្ត​ ​ដោយ​ធ្វើ​ការ​ដាក់​បារាស់​​ចាប់​​តាំងពី​​ម៉ោង​១២​យប់​ថ្ងៃ​ទី​៩​ មេ​សា ​បន្ត​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១០ មេ​សា ស្ថិត​​ក្នុង​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ គឺ​បាន​​​​​ប្រព្រឹត្ត​ទៅ​ជាធម្មតា បើទោះ​មាន​អ្នក​ធ្វើ​ដំណើរ​​ទាំងរថយន្តធំ តូច និងម៉ូតូ​សម្រុក​មក​ច្រើនយ៉ាងណាក្តី ក៏​សមត្ថកិច្ច​បាន​ទប់ស្កាត់និងបង្អាក់​ដំណើរ​គាត់​​បានទាន់ពេល ដោយសុំឱ្យពួកគាត់ត្រឡប់ទៅ​កាន់​កន្លែង​ដើម​រៀងៗខ្លួន​វិញ ​។ ​

អ្វីដែលកត់សម្គាល់ គឺ​បងប្អូន​នៅខាង​ខេត្តត្បូងឃ្មុំ មាន​ការ​ទទួល​ដឹង​បានច្រើន គឺ​​ពួកគាត់​មានការចូលរួម​​សហការ​បានល្អ ។ ​ប៉ុន្តែ​កាលពីវេលាមុន​ម៉ោង​១២យប់ថ្ងៃទី០៩ មេសា គឺ​មាន​តែ​កម្ម​ករ​​​ប្រមាណ​១២​នាក់​ប៉ុណ្ណោះ ដែលគាត់បាន​​ធ្វើ​ដំណើរ​ដល់​​​​ស្រុកកំណើត មុន​ការ​​ប្រកាស​បិទ​នេះ​ ។

លោក​ឧត្តមសេនីយ៍​ទោ​ បែន រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំបានមាន​ប្រសាសន៍​ថា​ ក្នុងស្រុក​ក្រុង​នីមួយៗ ត្រូវ​បាន​ចាត់​ឱ្យ​លោកស្នងការ​រង​ខេត្ត​ចំនួន​៦​រូប ដើម្បី​ដឹកនាំ​កម្លាំង​ធ្វើការ​ត្រួតពិនិត្យ​តាម​គោល​ដៅ​នីមួយ​ៗ​ ដែល​​អនុវត្ត​ផែនការ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៧ មេ​សា ២០២០ ទើបបើក​​ឱ្យពលរដ្ឋ​ធ្វើ​ដំណើរ​​បានវិញ ។

​គួរបញ្ជាក់ថា វិធានការបិទផ្លូវ​គឺបន្ទាប់ពីមាន​បទបញ្ជា​លេខ​០២ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​កម្លាំង​​​​ចុះ​​ពិនិត្យ​ជា​បន្ទាន់​ នៅ​តាម​ព្រំប្រទល់​ស្រុក​ក្រុង​ចំនួន​៧ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​បណ្ដា​ខេត្ត​ផ្សេង​ៗ គឺ​បិទ​ការធ្វើដំណើរ ដើម្បី​បង្ការនិងការពារ​ជំងឺកូវីដ១៩នេះ ។

អត្ថបទសរសេរ ដោយ