ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម Sumo ជប៉ុន ប្រកាស​រក​ឃើញ​​កីឡាករ​ចំបាប់​ដំបូង​គេ​ឆ្លង COVID-19

4 ឆ្នាំ មុន

សមាគម​កីឡា​ចំបាប់​ជប៉ុន (Sumo) ហៅ​កាត់ JSA បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កីឡាករ​ចំបាប់​ស្ថិត​នៅ​ចំណាត់ថ្នាក់​លំដាប់​ទាប​ម្នាក់ (Lower-Ranked) បាន​ធ្វើតេស្ត​រក​ឃើញ​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​វីរុស COVID-19 ដែល​នេះ​ជា​ករណី​ដំបូង​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​កីឡា​បែប​បុរាណ​របស់​ប្រទេស…

សមាគម​កីឡា​ចំបាប់​ជប៉ុន (Sumo) ហៅ​កាត់ JSA បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កីឡាករ​ចំបាប់​ស្ថិត​នៅ​ចំណាត់ថ្នាក់​លំដាប់​ទាប​ម្នាក់ (Lower-Ranked) បាន​ធ្វើតេស្ត​រក​ឃើញ​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​វីរុស COVID-19 ដែល​នេះ​ជា​ករណី​ដំបូង​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​កីឡា​បែប​បុរាណ​របស់​ប្រទេស ។

​កីឡាករ​ចំបាប់​ដែល​បាន​ឆ្លង​វីរុស​នេះ មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ពី​ឈ្មោះ​នោះ​ទេ ដោយ​បាន​ចាប់ផ្តើម​មាន​អាកា​រៈ​ក្តៅខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ហើយ​បច្ចុប្បន្ន​រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ ដើម្បី​ទទួល​ការ​ថែទាំ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។

សមាគម​ខាងលើ​ក៏​បាន​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​​កីឡាករ​​ចំបាប់​ណា​ម្នាក់ បង្ហាញ​អាកា​រៈណា​មួយ​ចំពោះ​វីរុស​នេះ​នៅឡើយ​ទេ ហើយ​ពួក​គេ​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ស្រប​តាម​វិធាន​ការណ៍​របស់​ក្រសួងសុខាភិបាល ។

ដោ​យា​សារ​តែ​ករណី​នេះ​បាន​កើត​ឡើងជា​ការ​ផ្ទុះ​ថ្មី​សម្រាប់ JSA ដែល​ត្រូវ​បង្ខំចិត្ត​ឱ្យ​សមាគម​នេះ ធ្វើការ​ផ្លាស់​ប្តូរ​កាលវិភាគ​ទ្រង់ទ្រាយ​ធំ​នៃ​ការ​ប្រកួត ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ការពារ​នៃ​ការ​រាតត្បាត​វីរុស COVID-19 ៕ (ដកស្រង់​ចេញពី japantimes)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ