ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ចូលរួម​​សប្បុរសជន​ទាំងអស់​​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19)

4 ឆ្នាំ មុន
  • ភ្នំពេញ

ថវិកា​ដែល​បាន​ពី​ការ​ចូលរួម​របស់​សប្បុរសជន​ទាំងអស់​សរុប​ចំនួន ៣៣៥,៤៣៧ ដុល្លារ​អា​មេ​រិ​ក និង ៧៤,៣៧៩,០០០ រៀល ត្រូវ​បាន​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​នាំ​យក​ទៅ​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19)…

ថវិកា​ដែល​បាន​ពី​ការ​ចូលរួម​របស់​សប្បុរសជន​ទាំងអស់​សរុប​ចំនួន ៣៣៥,៤៣៧ ដុល្លារ​អា​មេ​រិ​ក និង ៧៤,៣៧៩,០០០ រៀល ត្រូវ​បាន​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​នាំ​យក​ទៅ​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19) ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​។

ការ​ប្រគល់​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​ប្រតិបត្តិ​សមាគម​TYDA និង​លោក​សេង​ទៀង​ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​។ នេះ​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ស្រប​ពេល​ដែល​យើង​ទាំងអស់​គ្នា​មាន​តម្រូវការ និង​ភាព​ចំ​បាច់​នៃ​ការ​ចូលរួម​ពី​សប្បុរសជន​ក្នុង​បេសកកម្ម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​ផ្លូវដង្ហើម​ថ្មី​Covid19 នឹង​លើក​ស្ទួយ​សុខមាលភាព​ប្រជាពលរដ្ឋ​។

ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) សូម​ថ្លែងអំណរគុណ​សប្បុរសជន​ដែល​មាន​ទឹកចិត្ត​ថ្លៃថ្លា​ល្អ​ប្រពៃ​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម​TYDA​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ មាន​សប្បុរសជន​ជា​ច្រើន​បាន​ឧបត្ថម្ភ និង​សម្ភារៈ​ជា​ច្រើន​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19 តាម​រយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ