ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពង់ឆ្នាំង​អនុញ្ញាតសម្រាប់តែ​កម្មករ​​ទៅ​មក​​បាន តែមានលិខិតបញ្ជាក់​​មន្ទីរ​​ការ​​​ងារ​​​

4 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយឡែក ​​បងប្អូន​កម្មករ​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ សមត្ថ​កិច្ច​​មិន​បាន​ហាមឃាត់​គាត់​ទេ​ គឺអនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​-មកបាន ដោយ​មាន​លិខិត​បញ្ជាក់​ពី​មន្ទីរ​ការងារ​ផង​ដែរ ។ ​សូមបញ្ជាក់ថា ចាប់តាំងពី​ម៉ោង​១២​​​អធ្រា​ត្រ​​រហូតរសៀល​ថ្ងៃ​ទី​១០​…

ខេត្តកំពង់ឆ្នាំង ៖ ដោយឡែក ​​បងប្អូន​កម្មករ​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ សមត្ថ​កិច្ច​​មិន​បាន​ហាមឃាត់​គាត់​ទេ​ គឺអនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​-មកបាន ដោយ​មាន​លិខិត​បញ្ជាក់​ពី​មន្ទីរ​ការងារ​ផង​ដែរ ។ ​សូមបញ្ជាក់ថា ចាប់តាំងពី​ម៉ោង​១២​​​អធ្រា​ត្រ​​រហូតរសៀល​ថ្ងៃ​ទី​១០​ មេសា នេះ​ សមត្ថកិច្ច​​បាន​ឃាត់​ និង​ប្រាប់​ទៅ​អ្នកធ្វើ​ដំណើរតាម​រថ​យន្ត​ជា​ច្រើន​​គ្រឿង ដែល​មាន​បំណង​​ធ្វើ​ដំណើរ​ឆ្លងកាត់ទៅ​កាន់​ស្រុក​កំណើត ដោយ​សុំឱ្យ​​​រថ​យន្ត​ទាំង​នោះ​បើកវិល​ត្រឡប់​ទៅ​កាន់​កន្លែង​ដើម​វិញ ។ បាន​មាន​ន័យ​ថា មក​ពី​ទី​ណា​ឱ្យ​​​ទៅកាន់​​ទីនោះ​វិញ គឺ​ដើម្បីទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ ។

លោក​វរសេនីយ៍ឯក ហ៊ុ​ល វាសនា អនុប្រធាន​ការិយាល័យ​កណ្ដាល​សណ្ដាប់ធ្នាប់ខេត្ត​បាន​ មាន​ប្រសាសន៍​ថា កម្លាំង​​សមត្ថកិច្ច​នគរបាលខេត្តកំពង់ឆ្នាំងបាន​ចាប់ផ្តើមដាក់​ប៉ុស្តិ៍ត្រួត​ពី​និត្យ និង​ទប់ស្កាត់ការ​ធ្វើ​ច​រារ​ចរណ៍​របស់បងប្អូនតាំងពីម៉ោង១២អធ្រាត្រម្ល៉េះ ។

​ដូចគ្នារាជធានីភ្នំពេញ​ និងតាម​ប​ណា្ត​ខេត្ត​ផ្សេងៗ ​ខេត្តកំពង់ឆ្នាំង​គឺបាន​ដាក់ប៉ុស្តិ៍ដើម្បី​ផ្អាក​ការ​ធ្វើ​ដំណើរ​​បង​ប្អូន​មានចំនួន៣កន្លែង តាម​បណ្តោយ​លើ​ផ្លូវជាតិ​លេខ​៥ ទី​១-គឺនៅ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តកំពង់​ស្ពឺ ។ ទី​២-គឺ​ព្រំ ប្រទល់​រវាង​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តពោធិ៍សាត់ គឺ​យើង​ដាក់​នៅ​ក្បាលដំរី និង​​ទី​៣-គឺ​ដាក់​នៅ​ចំ​កណ្ដាល​ក្រុង​តែ​ម្ដង​ គឺ​ដាក់​នៅ​ទួល​ក្រឡាញ់ ក្នុង​ក្រុង​កំពង់ឆ្នាំង ។ ជាមួយ​គ្នា​នេះ​ រថយន្ត​ដឹក​ទំនិញ រថយន្ត​មន្ទីរពេទ្យ រថយន្តមន្ត្រីរាជការ និង​រថយន្ត​ដឹក​អ្នកជំងឺទៅ​កាន់​មន្ទីរ​ពេទ្យ​ជាដើម យើង​ឱ្យ​ធ្វើ​ដំណើរ​ជា​ធម្មតា​ ។

​​ជា​ចុង​ក្រោយ​ លោក​អនុប្រធាន​ការិយាល័យ​កណ្ដាល​សណ្ដាប់ធ្នាប់ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ​រោងចក្រ​ទាំងអស់​ សូម​ស្ដាប់​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​ធ្វើការ​នៅ​ទីណា​ធ្វើការនៅ​ទីនោះ​ រហូត​ដល់​មាន​ផែនការ​ជា​ថ្មី ដែលរាជរដ្ឋាភិបាល​​ឱ្យឈប់​សម្រាក​សង​វិញ​ចំនួន៥ថ្ងៃ នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ បានថយ​ចុះ ​។

អត្ថបទសរសេរ ដោយ