ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ឡើង ! ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស ទើប​បើក​ថ្មី​លក់​បញ្ចុះតម្លៃ​ពិសេស​លើ​ទំនិញ​​ជាង ៥០០ មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០​មកនេះ ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស បាន សម្ពោធ​​បើក​លក់​ជា​ផ្លូវការ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០​មកនេះ ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស បាន សម្ពោធ​​បើក​លក់​ជា​ផ្លូវការ ។ ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស ដែល​បើក​ថ្មី​នេះ មាន​លក់ទំនិញ​រាយ​ទូទៅ ដែល​មា​នទី​តាំងនៅ​តាម​ដង​វិ​ថី​មុន្នី​រ៉េ​ត (​ផ្លូវ​លេខ ២១៧) ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ។

ដើម្បី​បំពេញ​សេចក្តី​ត្រូវការ និង​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​អតិថិជន ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស បាន​នាំ​ចូល​ទំនិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ក្នុង​នោះ​មាន ៖ ទំនិញ​មក​ដល់​ថ្មី និង​ពេញ​និយម​​សម្រាប់​ទីផ្សារ​ជាង ១០០០០​មុខ នាំ​ចូល​ពី​ប្រទេស​ថៃ និង ១០០០​មុខ មក​ពី​ប្រទេស​ចិន ដោយឡែក​ទំនិញ ៥០០​មុខ​ផ្សេង​ទៀត គឺជា​ទំនិញ​បញ្ចុះតម្លៃ​ពិសេស​ប្រចាំ​ថ្ងៃ ។

លើស​ពី​នេះ​យើង​មាន​ទំនិញ ១២០០០​មុខ​ដទៃ​ទៀត​សុទ្ធតែ​ជា​ទំនិញ​ល្បី និង​ទទួលស្គាល់​ពាសពេញ​ទីផ្សារ​ពិភពលោក ។ ដើម្បី​បម្រើ​អោយទាន់​សេចក្តី​ត្រូវការ និង​បង្ក​ភាព​ងាយស្រួល​សម្រាប់​អតិថិជន ផ្សារ​ទំនើប ហ្វ៊ែ​រ​ផ្លាស មាន​ផ្តល់​ជូន​សេវាកម្ម​បន្ថែម​ដូច​ជា​៖ ចៀន​, ឆា​, ចំហុយ​, អាំង ដោយ​មិន​គិតថ្លៃ​ចំពោះ​អាហារ​ប្រភេទ​ស្រស់ ។ ហ្វ៊ែ​រ​ផ្លាស មាន​ទីតាំង​សម្រាប់​ចំណត​រថយន្ត និង​ម៉ូតូ​ធំ​ទូលាយ ដែល​មាន​បរិយាកាស​ល្អ​ប្រកបដោយ​ផាសុកភាព និង​មិន​គិតថ្លៃ​ចំណត​ទៀត​ផង ។

កាន់តែ​ពិសេស និង​ជា​ជម្រើស​ដ៏​ងាយស្រួល អតិថិជន​អាច​បញ្ជា​ទិញ​ទំនិញ​របស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​មាន​ដូច​ជា Nham24 និង E-Get S ដែល​យើង​បាន​ជ្រើសរើស​ប្រភេទ​ទំនិញ​សុទ្ធតែ​គុណភាព​ល្អ ស្តង់ដា​ខ្ពស់ និង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន ឬ​អតិថិជន​អាច​ទាក់ទង​មក​កាន់​ផ្សារ​ទំនើប​របស់​យើង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ឬ​មក​កាន់​ទីតាំង​របស់​ផ្សារ​យើង​ផ្ទាល់​តាម​រយៈ​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ម្យ៉ាងវិញទៀត យើង​មានការ​ផ្តល់​ជូន​ប្រ​ម៉ូ​សិន​ពិសេស​ពេញ​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមេសា ២០២០ ។

ដើម្បី​កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ កន្លង​ផុត​ទៅ សូម​អញ្ជើញ​អតិថិជន​ទាំងអស់ មក​កាន់​ផ្សារ​ទំនើប​ហ្វែ​រ​ផ្លាស កុំបី​ខាន ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ