ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទល់ពេលនេះ ពលករ​បន្ត​វិល​ត្រឡប់​ពី​ថៃ​កាន់តែ​ច្រើន​ឡើង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​ទោះជា​ប្រទេស​ថៃ​ប្រកាសដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជាក៏ចាប់ផ្តើម​ប្រកាសមិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ព្រោះ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​​រីក​រាលដាល​​នៃវីរុស​កូវីដ​​១៩​ ​ប៉ុន្តែ​ពលករ​វិល​ត្រឡប់​ពី​ថៃ​នៅ​បន្ត​កើត​មាន​និង​កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​ក្រុម​ពលករ​​បាន​និយាយ​​ថា ​ដោយសា​រ​នៅ​ប្រទេស​ថៃ​បាន​ផ្អាក​ការងារ​ស្ទើរ​គ្រប់​ទីកន្លែង​ ម្យ៉ាង​ពេល​នេះ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ជា​ពិសេស​ពួក​គេ​ព្រួយ​បារ​ម្ភ​ពី​​ការឆ្លង​ជំងឺ​កូ​វីដ១៩​ផង​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​ទោះជា​ប្រទេស​ថៃ​ប្រកាសដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជាក៏ចាប់ផ្តើម​ប្រកាសមិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ព្រោះ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​​រីក​រាលដាល​​នៃវីរុស​កូវីដ​​១៩​ ​ប៉ុន្តែ​ពលករ​វិល​ត្រឡប់​ពី​ថៃ​នៅ​បន្ត​កើត​មាន​និង​កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

​ក្រុម​ពលករ​​បាន​និយាយ​​ថា ​ដោយសា​រ​នៅ​ប្រទេស​ថៃ​បាន​ផ្អាក​ការងារ​ស្ទើរ​គ្រប់​ទីកន្លែង​ ម្យ៉ាង​ពេល​នេះ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ជា​ពិសេស​ពួក​គេ​ព្រួយ​បារ​ម្ភ​ពី​​ការឆ្លង​ជំងឺ​កូ​វីដ១៩​ផង​ ទើប​នាំ​គ្នា​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មេ​សា​នេះ​ ពលករ​វិល​ត្រឡប់​ពិ​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​និង​ច្រក​តំបន់​ម៉ា​ឡៃ​ត្រូវ​គេ​យក​ទៅ​ដាក់​នៅ​ទី​តាំ​ទទួល​ពលករ​មួយ​កន្លែង​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ក្នុងភូមិ​និង​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ទីតាំង​មួយ​នេះ​អាជ្ញាធរ ​ទើប​បង្កើត​ឡើង​ថ្មី​នៅ​ព្រឹក​ថ្ងៃនេះ​តែ​ម្តង​ ។ ​មិនតែប៉ុណ្ណោះ​ទីតាំង​មួយ​នេះ​គឺ​មាន​ដាក់​ឈ្មោះ​ខេត្ត​នីមួយ​ៗ​ ហើយ​ក្រុម​ពលករ​ពេល​ចុះ​ពី​រថយន្ត​ត្រូវ​ដើរ​ចូល​តាម​ទីតាំង​ដែល​មាន​តាំង​ឈ្មោះ​ខេត្ត​រៀងខ្លួន​ៗ​ ។

តាម​ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​​ដឹង​ថា ​ពលករ​ទាំងអស់​ក្រោយ​ចូល​ដល់ទី​តាំង​ខាងលើ​ និង​ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ​កំ​ដៅ​និង​តាមដាន​សុខភាព​រួច​ ​ត្រូវ​គេ​ដឹក​តាម​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ទៅ​តាម​បណ្តា​ខេត្ត​រៀងខ្លួន​ៗ ​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​របស់​ពលករ​រស់នៅ​មក​ទទួល​ផង​ដែរ​។​

​ទោះបី​ជា​យ៉ាងណា​ ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ខេត្តបន្ទាយមានជ័យ​ គិត​ទាំង​ច្រក​ទ្វារ​អន្តរជាតិ​ ច្រក​តំបន់​ម៉ា​ឡៃ​ ច្រក​តំបន់​បឹង​ត្រកួន ​និង​ច្រករបៀង​អូរ​បី​ជាន់​ចាប់ពី​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​​២០២០​ ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​មក​ទល់​និង​ថ្ងៃ​ទី​១០ ​មេ​សា​នេះ​ មាន​ចំនួន​សរុប​៤១៨៦​នាក់ ​ស្រី​១៦៥៤​នាក់​ និង​កុមា​៣២៨​នាក់​។​

ដោយឡែក​ថ្ងៃ​ទី​១០​ មេ​សា​នេះ ​ចំនួន​ពលករ​ចូល​ដល់ទី​តាំង​ទទួល​ពលករ​នៅ​ស្ថានីយរថភ្លើង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត តាម​​ប្រភព​ព័ត៌មាន​ថា​ជាង​២០០​នាក់​ គិត​ត្រឹមវេលា​​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ ដោយ​១៤៥​នាក់​ដឹក​មក​ពី​ច្រករបៀង​អូរ​បី​ជាន់​ ក្រៅពី​នេះ​គឺ​បញ្ជូន​ពី​ច្រក​តំបន់​ម៉ា​ឡៃ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ