ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​​តេ​ជោ ទទួល​អំណោយ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ចំនួន ១០.០០០​កេស ពី​ឧកញ៉ា អុឹង ប៊ុ​ន​ហ៊ូ​វ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ ២០២០​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ទទួល​អំណោយ​មនុស្សធម៌​នូវ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ ២០២០​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ទទួល​អំណោយ​មនុស្សធម៌​នូវ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ចំនួន ១០.០០០ កេស ពី​លោក​ឧកញ៉ា អុឹង ប៊ុ​ន​ហ៊ូ​វ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង (ING Holdings Co., Ltd) និង​លោក​ជំទាវ ។

ឯកឧត្តម​បណ្ឌិត​ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧកញ៉ា និង​លោក​ជំទាវ ជា​សប្បុរសជន ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ទឹកចិត្ត​ជ្រះថ្លា នៅ​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 (​ជាស​ត្រូវ​ឥត​ស្រមោល​) ។

ប្រូ​វី​ដា ជា​ទឹក​ពិសា​ធម្មជាតិ​ទី ១ នៅ​កម្ពុជា មាន​ប្រភព​ចេញពី​ព្រៃ​ត្រូពិច​ធម្មជាតិ​នា​ជួរ​ភ្នំ​ខេត្ត​កំពត ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ​ច្រើន​ប្រភេទ​ដូច​ជា​៖ សូ​ដ្យូ​ម​, ប៉ូ​តា​ស្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម​, កាល់ស្យូម សម្រាប់​សុខភាព​អ្នក និង​ក្រុម​គ្រួសារ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ