ប្រផ្នូល​ទាំង​៦​ជា​សញ្ញា​ថា​ជំនាងផ្ទះ​កំពុង​ស្ថិត​នៅ​ជាមួយ​អ្នក


តើ​អ្នក​ធ្លាប់​បាន​ជួប ឬ​ឃើញ​ជំនាងផ្ទះ​ដែរ​ឬទេ? តាម​ពិត​ទៅ​ជំនាងផ្ទះ​មិនមែន​ជា​ខ្មោច​ទេ ជំនាងផ្ទះ​គឺជា​ទេវតា​ថ្នាក់ទាប​ដែល​ត្រូវ​ថែរក្សា​តាម​ផ្ទះ​។ នៅ​តាម​ផ្ទះ​នីមួយ​តែង​មាន​ជំនាងផ្ទះ​ជា​អ្នក​ថែរក្សា គេ​តែង​ឋិត​នៅ​ជាមួយនឹង​អ្នក ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នកដឹង​ពី​វត្តមាន​របស់​គេ និង​ជួយ​ដោះស្រាយ​បញ្ហា​ដោយ​នាំ​ចិត្ត​លោក​អ្នក​ឱ្យ​រក​ឃើញ​ដំណោះស្រាយ​ទៀត​ផង ។

១- ប្រសិនបើ​អ្នក​ឃើញ​ពន្លឺ​លេចឡើង​នៅ​មុខ​បន្ទប់​របស់​អ្នក​ឬ​ក៏​អ្នក​ឃើញ​ស្រមោល​អ្វីមួយ កុំ​ខ្លាច​ឱ្យ​សោះ នោះ​ហើយ​ជា​ជំនាងផ្ទះ គេ​មិន​ធ្វើ​អ្វី​អ្នក​ទេ ។

២- បើ​អ្នក​ឮ​សំឡេង​ខ្សឹបរ​សៀ​ក​ៗ​នៅ​ក្បែរ​ត្រចៀក នោះ​ហើយ​ជា​សំឡេង​ជំនាងផ្ទះ លោក​អ្នក​អាច​នឹង​បាន​ដំណឹង​ដ៏​សំខាន់​ចេញពី​មាត់​របស់​ជំនាងផ្ទះ​មិន​ខាន ។

៣- បើ​មាន​រោម​បក្សី​ពណ៌​ស​លេចឡើង​នៅ​ក្នុងផ្ទះ ហើយ​បាត់​ទៅ​វិញ នេះ​គឺជា​សញ្ញា​ពិត​ៗ​ដែល​ជំនាងផ្ទះ​កំពុង​ស្ថិត​នៅ​ជាមួយ​អ្នក និង​ត្រៀម​ជួយ​អ្នកជា​និច្ច ។

៤- ពេល​ខ្លះ​ជំនាងផ្ទះ​ឱ្យ​ឃើញ​តាម​រយៈ​ការ​យល់សប្តិ និង​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ទៀត​ផង ។

៥- ពេល​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ស្រាប់តែ​សីតុណ្ហភាព​ក្នុង​បន្ទាប់​ផ្លាស់​ប្តូរ​ភ្លាម​ៗ នោះ​ជំនាងផ្ទះ​គឺ​ប្រហែល​កំពុង​ស្ថិត​នៅ​ក្បែរ​លោក​អ្នក​ហើយ ។

៦- នៅ​សុខ​ៗ​ស្រាប់តែ​ធុំក្លិន​ចម្លែក​នៅ​ក្បែរ​អ្នក វា​ជា​ក្លិន​ដែល​អ្នក​មិន​ធ្លាប់​ហិត​ពី​មុន​ទេ នោះ​ហើយជា​ក្លិន​ជំនាងផ្ទះ ។

សញ្ញា​ទាំង​អស់នេះ​បង្ហាញ​ថា​ផ្ទះ​របស់​លោក​អ្នកមាន​ជំនាងផ្ទះ​ថែរក្សា​ហើយ ។ ជឿ​ឬ​មិន​ជឿ​គឺ​អាស្រ័យ​លើ​ការ​គិត​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ ។

ប៉ុន្តែ​សូមកុំ​បោះបង់​ពាក្យ​ថា “​អាគម​ផ្សំ​អាយុ​” ឱ្យ​សោះ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ប្រ​ណិ​បត​ន៍​ព្រះពុទ្ធ​សាសនា​ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ