ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​ចោល​អាល់កុល​ក្លែង​ក្លាយជា​ច្រើន​​លីត្រ ដោយ​បង្ហូរ​ចូល​​ទឹក​ស្អុយ​បឹង​​តា​មោក​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាល់កុល​ក្លែងក្លាយ​ដែល​ជា​សារធាតុ​មេតា​ណុ​ល​ចំនួន​ជាង​៦​ម៉ឺន​លី​ត្រ ត្រូវ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើការ​កម្ទេច​ចោល ដោយ​ដឹក​យក​ទៅ​ចាក់​បង្ហូរ​ចូល​ក្នុង​លូ​ទឹក​ស្អុយ​បឹង​តា​មោក ត្រង់​ស្ថាន​នី​យ៍​បូមទឹក…

រាជធានី​ភ្នំពេញ ៖ អាល់កុល​ក្លែងក្លាយ​ដែល​ជា​សារធាតុ​មេតា​ណុ​ល​ចំនួន​ជាង​៦​ម៉ឺន​លី​ត្រ ត្រូវ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើការ​កម្ទេច​ចោល ដោយ​ដឹក​យក​ទៅ​ចាក់​បង្ហូរ​ចូល​ក្នុង​លូ​ទឹក​ស្អុយ​បឹង​តា​មោក ត្រង់​ស្ថាន​នី​យ៍​បូមទឹក ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ការ​បំផ្លាញ​អាកុល​ក្លែងក្លាយ​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម​។ នៅ​ក្នុង​ឱកាស​នោះ មាន​ការ​ចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ អាជ្ញាធរ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​មានការ​ចូលរួម​សម្រួល​ពី​ព្រះ​រា​ជ្ញា​រង​ផង​ដែរ ។

បើ​តាម​លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ថ្ងៃនេះ អគ្គនាយកដ្ឋាន (​ក ប ប​) រួម​ទាំង​សមត្ថកិច្ច អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​កម្ទេច​អាល់កុល​ក្លែង ចំនួន ៦៤ ៨៤៩​លី​ត្រ ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​កន្លង​មក​។ ដែល​ការ​កម្ទេច​នេះ សមត្ថកិច្ច ក៏​បាន​យក​អាកុល​ក្លែង​ក្លាយ​ដែល​មាន​សារធាតុ​មេតា​ណុ​ល​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ស្អុយ ដោយ​ខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ជំហាន​ដំបូង គឺ​ចាក់​ចូល​ប្រមាណ​២០​ទៅ​៣០​តោន​សិន​។

លោក​អគ្គនាយករង​ក៏​បានឱ្យ​ដឹង​ទៀត​ថា អាល់កុល​ក្លែងក្លាយ ប្រ​ភេ មេតា​ណុ​ល​នេះ​ជា​សារធាតុ​ពុល មិន​អាចយ​កមក​ប្រើប្រាស់​ក្នុង​ការ​កំចាត់​មេរោគ​នោះ​ទេ វា​អាច​នឹង​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ង ដល់​សុខភាព​មនុស្ស​។ ហើយ​ផល​ប៉ះពាល់​មេតា​ណុ​ល​នេះ ទៅ​លើ​សុខភាព​តាម​រយៈ​ការ​ស្រប​ចូល ឬ​ជ្រាប​ក្នុង​ស្បែក​អាច​ពុល​ដល់​ប្រព័ន្ធ​រា​ង្គ​កាយ និង​ខូច​ដល់​ប្រព័ន្ធ​ខួរក្បាល ព្រម​ទាំង​​ការ​មើលឃើញ​ចុះ​ខ្សោយ រហូត​ដល់​ងងឹត​ទាំងស្រុង​ទៀត​ផង ។ បើសិនជា​មានការ​ដាក់​លាយ​ក្នុង​ស្រា ឬ​ភេសជ្ជៈ​ផ្សេង​ៗ អាច​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​ផង​ដែរ​។

លោក ឌឹ​ម ថេ​ង អគ្គនាយករង បានឱ្យ​ដឹង​ទៀត​ថា ដោយ​មានការ​គិតគូរ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​ដែល​កំពុង​តែ​ចរាចរ និង​ចែកចាយ​នៅ​តាម​ឱសថស្ថាន​មួយ​ចំនួន​និង​ទីតាំង​ផ្សេង​ៗ​ទៀត រហូត​ឈាន​ទៅ​បង្ក្រាប និង​ដកហូត​អាល់កុល​ក្លែងក្លាយ​ដែល​ជា​សារធាតុ​មេតា​ណុ​ល ។

លោក​អគ្គនាយករង ក៏​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប្រមាណ​១​ខែ​នេះ សមត្ថកិច្ច​របស់​លោក​បង្ក្រាប​ដកហូត​បាន​អាល់កុល​ក្លែងក្លាយ​ដែល​មាន​សារធាតុ​មេតា​ណុ​ល​នេះ​បាន​ប្រមាណ​៦០​តោន​ហើយ យក​មក​កម្ទេច​ចោល​នៅ​ពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ