ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងរាស្ត្រ និងសមត្ថកិច្ចមានទោសដូចគ្នា បើធ្វើខុសច្បាប់ក្នុងស្ថានភាពអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ណាមួយ​ដែល​ប្រព្រឹត្តិ​ខុស​នឹង​បទ​បញ្ញា​ត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន នឹង​ទទួលទោស​តាម​ច្បាប់​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ។ នេះ​បើ​តាម​លោក ប៉ែន បញ្ញា…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ណាមួយ​ដែល​ប្រព្រឹត្តិ​ខុស​នឹង​បទ​បញ្ញា​ត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន នឹង​ទទួលទោស​តាម​ច្បាប់​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ។ នេះ​បើ​តាម​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ។

លោក​ប៉ែន បញ្ញា បាន​អាន​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន នា​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ទាំងអស់​១១៥ រូប បាន​បញ្ជាក់​ថា ៖«​មាន​ត្រា​៩​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន បាន​លើក​ឡើង​ថា ការ​ទទួលខុសត្រូវ​របស់​អាជ្ញា​ធរមាន​សត​ម្ថ​កិច្ច​ចែង បើសិន​អាជ្ញាធរ​ប្រើប្រាស់​សិទ្ធិ​អំណាច​ដោយ​ទំនើងចិត្ត ដោយ​រំលោភ​បំពាន​ខុស​ពី​បទ​បញ្ញា​ត្តិ​នៃ​ច្បាប់​នេះ​ដូច​ជា ការ​ប៉ះ ពាល់​នៃ​រូ​បរាង្គ​កាយ ឬ​ធ្វើ​ឲ្យ​ខូ​ត​ខា​ច​ទ្រព្យសម្បត្តិ​ដល់​បុគ្គល​ដទៃ​ត្រូវ​ទទួល​សុខ​ត្រូវ​ចំពោះ​មុខ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​១២​មាត្រា និង​៥​ជំពូក ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អនុលោម​តាម​ស្មារតី​នៃ​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​ចែង​ថា​« នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋ ប្រធាន​ព្រឹទ្ធសភា »​។

ច្បាប់​នេះ​ចាន​ចែង​ពី​វិធា​នា​ការ​ក្នុង​ពេល​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​រាជរដ្ឋាភិបាល​ចេញ​វិធានការ​ដូច​ជា​៖ ១.​ការ​ហាមឃាត់ ឬ ការ​កម្រិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ។ ២.​ការ​ហាមឃាត់ ឬ​ការ​កម្រិត​សិទ្ធិ​សេរី ភាព​ក្នុង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស ។ ៣. ការ​ហាមឃាត់ ឬ​ការ​កម្រិត​ការ​ធ្វើ​ស កម្ម​ភាព​ការងារ ឬ​មុខរបរ ។ ៤. ការ​ហាមឃាត់ ឬ​ការ​កម្រិត​ឲ្យ​បុគ្គល​ចេញពី​លំនៅ​ឋាន ឬ​ទី សំណាក់​ណាមួយ ។

៥. ការ​ដាក់​ចេញ​វិធានការ​ច​ត្ថ​ឡី​ស័ក ឬ​ការ​ដាក់​ឲ្យ​នៅ​ដោយឡែក​ក្នុង​ករណី​គ្រោះអាសន្ន បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​ជំងឺ ។ ៦. ការ​ដាក់​ចេញ​វិធា​នា​ការ​ទាក់ទង​នឹង​កំណែន និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ។ ៧. ការ​ដាក់​ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន​ដកហូត​គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ និង​សេវា​ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ។

នីតិវិធី​នៃ​ការ​ធ្វើ​កំណែន និង​សំណង​ត្រូវ​កំណត់​ដោយ​រាជរដ្ឋាភិបាល ។ ៨. ការ​ដាក់​ចេញ​វិធា​នា​ការ​ទាក់ទង និង​ការ​កំណត់​ថ្លៃ​ទំនិញ និង​សេវា ដែល​មាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយ​តប​ចំពោះ​អាសន្ន​។ ៩. ការ​ដាក់​ចេញ​វិធានការ​ទាក់ទង​នឹង​ការ​បិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែល​មាន​ភាព ចាំបាច់​ដើម្បី​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ។ ១០.​ការ​ដាក់​ចេញ​នូវ​វិធានការ​ឃ្លាំមើល និង​តាមដាន​គ្រប់​មធ្យោបាយ ដើម្បី​ទទួល​បាន​ព័ត៌មាន តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍ គ្រប់​រូបភាព​ក្នុង​គោលបំណង​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ។

១១.​ការ​ហាមឃាត់ ឬ​ការ​កម្រិត​ចែកចាយ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​អាច​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន ។ ១២. ការ​ដាក់​ចេញ​វិធានការ​ដទៃ​ទៀត​សម​ស្រប និង​ចាំបាច់​ដើម្បី​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ