ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីសម្រេចថ្មីបន្ធួរបន្ថយច្រើនលើការធ្វើដំណើរ! ភ្នំពេញ និងកណ្តាលចាត់ទុកជាតំបន់តែមួយធ្វើដំណើរទៅ-មកធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​បងប្អូន​រស់នៅ​ខេត្តកណ្តាល​ដែល​ជាប់​ទឹកដី​រាជធានី​ភ្នំពេញ​នោះ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ថ្មី​សម្រួល​និង​អនុញ្ញាត​ឲ្យ​អា​ជីករ​និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ខេត្តកណ្តាល​ធ្វើ​ដំណើ​ចេញ​-​ចូល​ក្រុងភ្នំពេញ​តាម​ធម្មតា ព្រោះ​ខ​ត្ត​កណ្តាល​ត្រូវ​បាន​ចាត់ទុកជា​តំបន់​តែ​មួយ​ជាមួយ​រាជធានី​ភ្នំពេញ ។ យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ចេញ​ថ្ងៃ​ទី ១០ មេ​សា​នេះ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កែសម្រួល​វិសាលភាព​នៃ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​មាន​ចែង​ក្នុង​បទបញ្ជារ​ចុះ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​បងប្អូន​រស់នៅ​ខេត្តកណ្តាល​ដែល​ជាប់​ទឹកដី​រាជធានី​ភ្នំពេញ​នោះ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ថ្មី​សម្រួល​និង​អនុញ្ញាត​ឲ្យ​អា​ជីករ​និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ខេត្តកណ្តាល​ធ្វើ​ដំណើ​ចេញ​-​ចូល​ក្រុងភ្នំពេញ​តាម​ធម្មតា ព្រោះ​ខ​ត្ត​កណ្តាល​ត្រូវ​បាន​ចាត់ទុកជា​តំបន់​តែ​មួយ​ជាមួយ​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ចេញ​ថ្ងៃ​ទី ១០ មេ​សា​នេះ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កែសម្រួល​វិសាលភាព​នៃ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​មាន​ចែង​ក្នុង​បទបញ្ជារ​ចុះ​ថ្ងៃ​ទី ៩ មេ​សា ឆ្នាំ ២០២០ ឡើង​វិញ​ដោយ​៖

១- ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​ចាត់ទុកជា​តំបន់​តែ​មួយ ដែល​មិន​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ ។

២- លុប​ចេញ​វិញ​នូវ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត នៅ​ក្នុង​ខេត្ត​តែ​មួយ ដោយ​រក្សា​ទុកជា​ធរមាន​នូវ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ។

ការ​កែសម្រួល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បងប្អូន​មួយ​ចំនួន​រស់នៅ​ខេត្តកណ្តាល​ជិត​ព្រំប្រទល់​រាជធានី​ភ្នំពេញ​មានការ​លំបាក​ក្នុង​ការ​ចេញ​-​ចូល​មក​ធ្វើការ​រកស៊ី​ជួញដូរ ទើប​មានការ​សម្រួល​នេះ​ឡើង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ