ការដុតអគារនៅទីក្រុងបាងកកឡើងដល់៣៤កន្លែង
យោងតាមកាសែតបាងកកប៉ុស្ដិ៍ថ្ងៃទី២០ ឧសភា ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ឧសភា ក្រុមកុប្បករបានដើរដុតកន្លែងធំៗ ជាពិសេសអគារផ្សារទំនើបអគារធនាគារ ព្រមទាំងប៉ុស្ដិ៍ប៉ូលិសចំនួន៣៤កន្លែង ហើយនៅទូទាំងទីក្រុងបាងកកធ្វើឱ្យទីក្រុងបាងកកស្ទើរតែទាំងមូល គ្របដណ្ដប់ទៅ ដោយផ្សែងខ្មៅងងឹតបណ្ដាលឱ្យស្ថានការណ៍នៅទូទាំងប្រទេសថៃមានភាព ធ្ងន់ធ្ងរកាន់តែខ្លាំងឡើង
ចែករំលែកព័តមាននេះ