ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីស្ទឹងត្រែង​​ទៅកាន់ផ្លូវជាតិ​៧៨,​ផ្លូវ​ជាតិ​លេខ​​​​៩និងផ្លូវជាតិលេខ៧​ បិទ​​ទាំង​ស្រុង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​​នៅខេត្តស្ទឹងត្រែង​គិតត្រឹមម៉ោង១១ និង៥៤នាទីថ្ងៃត្រង់ទី​១០ មេសា នេះ ​​​​តាម​បណ្តោយ​ផ្លូវ​​នានា​​មក​កាន់​​ខេត្តស្ទឹងត្រែង គឺត្រូវបាន​ដាក់​បារ៉ាស់​បិទ​ទាំងស្រុង ។ ក្នុង​នោះ…

ខេត្តស្ទឹងត្រែង ៖ ​​នៅខេត្តស្ទឹងត្រែង​គិតត្រឹមម៉ោង១១ និង៥៤នាទីថ្ងៃត្រង់ទី​១០ មេសា នេះ ​​​​តាម​បណ្តោយ​ផ្លូវ​​នានា​​មក​កាន់​​ខេត្តស្ទឹងត្រែង គឺត្រូវបាន​ដាក់​បារ៉ាស់​បិទ​ទាំងស្រុង ។ ក្នុង​នោះ ចំណុច​គោល​ដៅ​ដែលបិទ​ការធ្វើ​ដំណើរ ​គឺ​​​​ទិសដៅ​​ម​កពីរាជធានីភ្នំពេញ, ពីស្ទឹងត្រែង​ទៅកាន់រតនគិរី លើ​ផ្លូវជាតិលេខ៧៨, ស្ទឹង ត្រែង​​ទៅកាន់ក្រចេះ លើផ្លូវជាតិលេខ៧ និងស្ទឹងត្រែង​ទៅកាន់ព្រះវិហារ​ លើផ្លូវជាតិលេខ៩ ក៏ត្រូវបាន​បិទ​ទាំង​អស់ដូចគ្នា​ ដែលធ្វើឱ្យ​អ្នក​ដំណើរ​កកស្ទះ ​និង​ខកបំណងហើយ ព្រោះ​មិនអាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ទេ ។

ដោយឡែក ស្ថិត​ច្រកមួយ​ជាព្រំប្រទល់​(ត្រពាំងគ្រៀល) និង​លើស្ពានសេកុង ក៏ត្រូវបានបិទ​​ ដោយ​កម្លាំង​សមត្ថកិច្ចបាន​ដាក់​បារ៉ាស់​​ចំពាក់​កណ្តាល​ស្ពានសេកុងតែម្តង ដើម្បីធ្វើការ​ឃាត់​​លើអ្នកដំណើរ​​គ្រប់ប្រភេទ​​ ​​ទាំងរថយន្ត ម៉ូតូ​ដែលគាត់​ចង់​​ឆ្លងកាត់នោះ។

សម្រាប់​ពលរដ្ឋដែល​ស្ថិតនៅក្នុង​ខេត្តស្ទឹង​​ត្រែង​វិញ គឺអាជ្ញាធរ​​​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ចេញពីក្រៅ​ខេត្ត​ឡើយ ត្រឹមរយៈ​មានការ​ផ្អាកធ្វើ​ចរាចរណ៍នេះ ក្នុងគោល​បំណង​ចង់​ឱ្យ​បងប្អូន​ចូលរួម​​​ក្នុងការ​បង្ការ​និងការ​ពារ​ពីជំងឺកូវីដ​១៩ ដែលកំពុង​អុកឡុកឆ្លងរាតត្បាត​​ ។ ហើយប្រសិន​បើ​យើង​ មានការប្រហែស​និង​ជួបជុំគ្នា​ច្រើន គឺវាអាចមានហានិភ័យបំផុត​ ។ ​

សូម​ជម្រាប​ថា បទបញ្ជា​របស់​រាជរដ្ឋាភិបាល​មួយបាន​ចេញ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេសពី​រាជធានី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត (​ដោយ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​) និង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយទៀត រហូត​ដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ដោយ​ចាប់​អនុវត្ត​ពី​ម៉ោង​០០ៈ០០​នាទី​ថ្ងៃ​ទី​០៩ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ។

អត្ថបទសរសេរ ដោយ