ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត​អំពី​ប្រជាពលរដ្ឋ​ និង​ប្រភេទ​យានយន្ត​ដែល​អាច​បន្តដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​និង​ខេត្ត​-​ក្រុង​ផ្សេង​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បទបញ្ជារ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ គឺ​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ផ្ទៃ​ប្រទេស រួម​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ប្រទេស​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​) ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ…

រាជធានី​ភ្នំពេញ​៖ បទបញ្ជារ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ក្នុង​គោលដៅ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ គឺ​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ផ្ទៃ​ប្រទេស រួម​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ប្រទេស​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​) ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​» ដែល​អនុវត្តន៍​ចាប់ពី​ម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះ​ដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

ក្រុម​មនុស្ស​មួយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ទទួល​បានការ​លើកលែង គឺ « ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់​និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឲ្យ​លើស​ពី ៤ នាក់ សម្រាប់​ករណី​នីមួយ​ៗ​។

ដូច្នេះ​បទបញ្ជារ​ខាងលើ​នេះ ក៏​មានការ​លើកលែង ចំពោះ​ក្រុម​មនុស្ស​និង​យានយន្ត​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​៖
​- ការ​ដឹក​ជ​ញ្ជួ​ន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក
​- រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ស៊ី​វិល​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំ​ថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណប័ណ្ណ​ការងារ​របស់​ខ្លួន
​- រថយន្ត និង​ធ​ម្យោ​បាយ​ធ្វើ​ដំណើរ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់​ខ្លួន
​- រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ពេទ្យ​រដ្ឋ​និង​ឯកជន
​- រថយន្ត​ពន្លត់អគ្គីភ័យ
​- រថយន្ត​បម្រើ​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​សម្រាម និង​កាក​សំណល់
​- ការ​ដឹក​ជ​ញ្ជួ​ន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅ​តាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​េ​វៈ ឬ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ