ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ វាយលុកដល់បងប្អូនជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាល

4 ឆ្នាំ មុន

ប្រេ​ស៊ី​ល​៖ វា​ជា​រឿង​ភ្ញាក់ផ្អើល​មួយទៀត​ដែល​កំពុង​បង្ក​នូវ​ការ​ព្រួយបារម្ភ​ទ្វេរ​ឡើង បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រកាស​ថា​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ លើ​អំបូរ​ជនជាតិ​ដើម​ភាគតិច Yanomami ដែល​កំពុង​រស់នៅ​ឆ្ងាយ​ដាច់​ស្រយាល​ខ្លាំង​ក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​នាំ​ឲ្យ​ករណី​វិជ្ជមាន​លើ​ជនជាតិ​ដើម​ភាគតិច​ផ្សេង​ៗ​កើនឡើង​ដល់ ៧ ករណី ។…

ប្រេ​ស៊ី​ល​៖ វា​ជា​រឿង​ភ្ញាក់ផ្អើល​មួយទៀត​ដែល​កំពុង​បង្ក​នូវ​ការ​ព្រួយបារម្ភ​ទ្វេរ​ឡើង បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រកាស​ថា​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ លើ​អំបូរ​ជនជាតិ​ដើម​ភាគតិច Yanomami ដែល​កំពុង​រស់នៅ​ឆ្ងាយ​ដាច់​ស្រយាល​ខ្លាំង​ក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​នាំ​ឲ្យ​ករណី​វិជ្ជមាន​លើ​ជនជាតិ​ដើម​ភាគតិច​ផ្សេង​ៗ​កើនឡើង​ដល់ ៧ ករណី ។

អ្នកជំងឺ​ថ្មី​ដែល​រក​ឃើញ​ថា​កើត​ជំងឺ​កូ​វី​ដ ១៩ លើ​អំបូរ​ជនជាតិ​ដើម​ភាគតិច Yanomami លើក​ក្មេង​ប្រុស​វ័យ ១៥ ឆ្នាំ ដែល​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​តំបន់ Boa Vista ដែល​ជាទី​ក្រុង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Roraima ប្រទេស​ប្រេ
ស៊ី​ល ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Minister Luiz Henrique Mandetta ថ្លែង​នៅ​ស​ន្និ​សិទ្ធ​កាសែត​កាលពី​ថ្ងៃ​ពុធ ដោយ​អះអាង​បញ្ជាក់​ថា «​ថ្ងៃ​ទ​នេះ​យើង​រក​ឃើញ​ករណី​វី​ជ្ជ​មាន​កូ​វី​ដ ១៩ លើ​ជនជាតិ​ដើម​ភាគតិច Yanomami ដែល​ការ​រក​ឃើញ​នេះ​បាន​ធ្វើ​ឲ្យ​យើង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​លើ​ការ​កើត​មាន​វីរុស​កូ​វី​ដ ១៩ នៅ​តំបន់​ដាច់​ស្រយាល​លើ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​» ។ លោក​បាន​បន្ត​ថា «​យើង​ត្រូវ​ប្រយ័ត្ន​ជាមួយ​សហគមន៍​ជនជាតិ​ដើម ជា​ពិសេស​សហគមន៍​ដែល​មាន​ទំនាក់ទំនង​តិចតួច​ជាមួយ​ពិភព​ខាងក្រៅ​» ។

យោង​តាម​កាសែត Globo បានអោយ​ដឹង​ថា​ប្រទេស​ប្រេ​ស៊ី​ល​ឥឡូវនេះ​បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​យ៉ាង​ហោច​ណាស់ ៧ ករណី​ក្នុង​ចំណោម​ប្រជាជន​ជនជាតិ​ដើម​។

ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ដំបូង​គេ​ជន​ជាត​ដើម ទី​មួយ​គឺជា​ស្ត្រី​អាយុ ២០ ឆ្នាំ​មក​ពី​ក្រុម​ជនជាតិភាគតិច​កូ​ម៉ា​ម៉ា ដែល​ត្រូវ​បាន​បញ្ជាក់​ជា​វិជ្ជមាន​កាលពី​មួ​យស​ប្តា​ហ៍​មុន​។ ប្រទេស​ប្រេ​ស៊ី​ល​ជា​ជម្រក​របស់​ជនជាតិ​ដើម​ភាគតិច ៨០០.០០០ នាក់​មក​ពី​ជាង ៣០០ ក្រុម​។

អំបូរ​ជនជាតិ​ដើម​ភាគតិច Yanomami ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ដែល​ថ្នាំ​លាបមុខ​និង​ស្នាម​ប្រហោង​គួរ​ឱ្យ​ចាប់អារម្មណ៍​មាន​ចំនួន​ប្រហែល ២៧.០០០ នាក់​។ ភាគច្រើន​បំផុត​គឺ​នៅ​ដាច់​ឆ្ងាយ​ពី​ពិភព​ខាងក្រៅ​រហូត​ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី ២០ ពួក​គេ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ជំងឺ​ដូច​ជាក​ញ្ជ្រិ​ល​និង​គ្រុនចាញ់​នៅ​ទស​វត្ស​ឆ្នាំ ១៩៧០ ។ ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ងាយ​រង​គ្រោះ​នឹង​ជំងឺ​ដែល​នាំ​ចូល​ពីព្រោះ​ពួក​គេ​ត្រូវ​បាន​បំបែក​ចេញពី​ប្រវត្តិសាស្ត្រ​ពី​មេរោគ​ដែល​ភាគច្រើន​នៃ​ពិភពលោក​បាន​បង្កើត​អភ័យឯកសិទ្ធិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ