ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​លែង​មាន​អ្នកដំណើរ​តាម​ឡាន តែ​តាម​ម៉ូតូ​វិញ​មក​ពេញទំហឹង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​​គិតត្រឹមម៉ោង១០ និង៤៥នាទី​​ព្រឹក​ថ្ងៃ​ទី​១០​ មេ​សា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​ជាតិ​លេខ​៨​A គឺពុំឃើញ​​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ណាមួយ​ធ្វើ​ចរាចរ​ណ៍ចេញពី​ភ្នំពេញ ចូល​មក​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ទៀតទេ ។…

ខេត្ត​ព្រៃវែង ៖ ​​គិតត្រឹមម៉ោង១០ និង៤៥នាទី​​ព្រឹក​ថ្ងៃ​ទី​១០​ មេ​សា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​ជាតិ​លេខ​៨​A គឺពុំឃើញ​​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ណាមួយ​ធ្វើ​ចរាចរ​ណ៍ចេញពី​ភ្នំពេញ ចូល​មក​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ទៀតទេ ។

ប៉ុន្តែ​នៅ​​ឃើញ​មាន​តែ​អ្នក​ធ្វើ​ដំណើរ​ខ្លះៗ តាម​ម៉ូតូកង់៣ និង​ម៉ូតូ​ផ្ទាល់ខ្លួនប៉ុណ្ណោះ ដែល​​អ្នក​ទាំងនោះ​ ខ្លះ​ជា​អ្នក​នៅ​ក្នុងស្រុក និង​ខ្លះ​ទៀត​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ​​ហើយមានមិន​លើស​ពី​៥​នាក់​សំរាប់ម៉ូតូកង់៣ និង​៣​នាក់​សំរាប់​ម៉ូតូ​ផ្ទាល់ខ្លួន ។ យ៉ាងណានោះ សមត្ថកិច្ច​បាន​សម្រួល​​បងប្អូន​ដែល​ជាអ្នកជិះម៉ូតូនោះហើយ ដោយសុំការអធ្យាស្រ័យ ។

​​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រក៏​បាន​ឱ្យកោះសន្តិភាព​ដឹងថា លោក​បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ស្រុកចុះ​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ តាំងពី​យប់​ថ្ងៃ​ទី​៩​មេ​សាម្ល៉េះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ នេះ លោក​កំពុង​ធ្វើ​ផែនការដាក់​គោលដៅ​ស្ទាក់​ឃាត់​ចំនួន​២​កន្លែង​ទៀត គឺ​ផ្លូវ​មក​ពី​ស្រុក​កំចាយមារ និង​ផ្លូវជាតិ​លេខ​១១ មក​ពី​ទីរួមខេត្ត​ព្រៃវែង ហើយ​សកម្មភាព​នេះ​លោក​និង​បន្ត​ធ្វើ​រយៈពេល​៦​ថ្ងៃ ​។ ​ក្រៅពី​ស្រុក​ទាំង​២​នេះ នៅ​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀតក្នុង​ខេត្តព្រៃវែង​​ ​ក៏ទប់​ស្កាត់ ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ។

នៅ​ឯ​ស្រុក​ពាមរ​ក៍ លោកស្រី សេង ទៀង អភិបាលស្រុក​បានអោយ​ដឹង​ថា លោកស្រី​បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ចចុះ​ត្រួតពិនិត្យ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​រង្វង់​មូល​ត្រីកោណ ផ្លូវបំបែក​ឡើង​ស្ពាន​ត្សឹ​បា​សា តាំងពី​ម៉ោង​៨​យប់ ក្នុង​ថ្ងៃ​ទី​៩ ​មេ​សា ហើយ​បន្ត​រហូត​ដល់​ម៉ោង​ជិត​២​យប់ ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ បាន​ចាប់​ធ្វើ​បន្ត​ទៀត​ នៅ​លើ​ទីតាំង​ដដែល ដោយ​បាន​ឃាត់ ​និងអោយ​ត្រឡប់​ទៅ​ក្រោយ​វិញ ។

ចំពោះ​យានយន្ត​ទាំងឡាយ​ណា ដែល​មាន​ផ្ទុក​មនុស្ស​ចាប់ពី​៦​នាក់​ឡើង និង​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់​ហើយ​មាន​អី​វ៉ា​ន់​សំពីងសំពោង ដែល​ជា​មុខសញ្ញា​ក្រុម​កម្មករ គឺ​មិន​អនុញ្ញាតិ​អោយធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​ស្រុក​ពាមរ​ក៍​​ទេ​ ។

អត្ថបទសរសេរ ដោយ