ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៦កកស្ទះចរាចរណ៍ ក្រោយ​បិទ​ផ្លូវ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​១០ មេសា ឆ្នាំ​២០២០ នៅទីតាំងផ្លូវជាតិលេខ៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា​បានបិទនៅ​ចំណុចស្ពានទី​៦ កែងផ្លូវលីយ៉ុងផាត់ ​។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​១០ មេសា ឆ្នាំ​២០២០ នៅទីតាំងផ្លូវជាតិលេខ៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា​បានបិទនៅ​ចំណុចស្ពានទី​៦ កែងផ្លូវលីយ៉ុងផាត់ ​។ ជាការ​កត់សម្គាល់ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា គឺខុសពីគណៈបញ្ជាការឯកភាពខណ្ឌ​ព្រែកព្នៅ ដែលគណៈបញ្ជាការ​ឯកភាព​ខណ្ឌ​​ជ្រោយចង្វាបានដាក់បារ៉ាស់បិទទាំងស្រុងតែម្តង ធ្វើ​ឱ្យកកស្ទះចរាចរណ៍ផងដែរ ។​

គេសង្កេតឃើញ​ថា ផ្លូវជាតិលេខ៦​ គឺត្រូវបានបិទទាំងស្រុងតែម្តង ទោះបីជាមានរថយន្តដឹកទំនិញ​ក៏មិនអនុញ្ញាត​ឱ្យធ្វើដំណើរចេញដែរ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា មិនមែនបិទផ្លូវ​ទាំងស្រុងនោះទេ​ គឺដោយសារ​តែ​ពេលនោះ​​មាន​រថយន្ត​តាក់ស៊ីសម្រុកមកធ្វើ​ឱ្យស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ហើយ​ក៏បានធ្វើ​ឱ្យ​រថយន្ត​មន្ត្រីរាជការ ក៏ដូចជា​រថយន្ត​ដឹកទំនិញ​កក​ស្ទះទៅតាមស្ថានភាព​បែប​​នោះផងដែរ ដោយសារតែពេលបិទចរាចរណ៍នោះគឺ​អ្នក​ដំណើរមិនព្រមត្រឡប់ថយក្រោយទេ ធ្វើ​ឱ្យ​ជាប់គាំងស្ទះកណ្តាលផ្លូវតែម្តង ។​

​ដោយឡែក​នៅផ្លូវជាតិលេខ​៥ អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍ចេញ​បានម្នាក់ ឬ​២នាក់ លើកលែងតែ​រថយន្តដឹក​អ្នក​ដំណើរច្រើន ដោយឡែករថយន្តខ្លះមិនបានត្រួតពិនិត្យនោះទេ ក៏បានចេញទៅ​យ៉ាងរលូនរួមជាមួយម៉ូតូផងដែរ ។​ ​ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ