ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​របស់​មនុស្ស​កើត​អំពី​តម្រូវការ​មិន​ចេះ​គ្រប់

4 ឆ្នាំ មុន

ច្បាស់​ណាស់​មនុស្ស​យើង​មិនមែន​មានទុក្ខ​ត្រឹមតែ​ការ​ស្រេកឃ្លាន​ព្រោះ​មិន​មាន​អាហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ទេ មែនទែន​ទៅ​ការ​ស្រេកឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង ប៉ុន្តែ​កាលបើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិនមែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មានទុក្ខ​ដទៃ​ទៀត​ជ្រែកចូល​មក​បន្ថែម​។ ទុក្ខ​ទាំងនោះ​ដូច​ជា បាន​ឆ្អែត​ហើយ តែ​នៅ​ចង់​មាន​ចង់បាន​ឲ្យ​ច្រើន​ជាង​នឹង​, ចង់​មានបាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់​មុខមាត់​កិត្តិយស​សម្រាប់​បង្ហាញ​អ្នក​ដទៃ…

ច្បាស់​ណាស់​មនុស្ស​យើង​មិនមែន​មានទុក្ខ​ត្រឹមតែ​ការ​ស្រេកឃ្លាន​ព្រោះ​មិន​មាន​អាហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ទេ មែនទែន​ទៅ​ការ​ស្រេកឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង ប៉ុន្តែ​កាលបើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិនមែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មានទុក្ខ​ដទៃ​ទៀត​ជ្រែកចូល​មក​បន្ថែម​។

ទុក្ខ​ទាំងនោះ​ដូច​ជា បាន​ឆ្អែត​ហើយ តែ​នៅ​ចង់​មាន​ចង់បាន​ឲ្យ​ច្រើន​ជាង​នឹង​, ចង់​មានបាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់​មុខមាត់​កិត្តិយស​សម្រាប់​បង្ហាញ​អ្នក​ដទៃ ការ​កើត​លោភៈ​ចង់បាន​មិន​ចេះ​ចប់ ក៏​ជា​ទុក្ខ​ច្រើន​ទៅ​តាម​សេចក្តី​ប្រាថ្នា​នោះ​ៗ ។

មាន​អាហារ​ដាក់​ពេញ​ក្រពះ​ហើយ មាត់​បាន​បរិភោគ​ហើយ តែ​នៅ​ត្រូវការ​ឲ្យ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត នឹកគិត​ចង់បាន​នូវ​កាម​តម្រេក​ដែល​ជា​ចំណី​អារម្មណ៍​តាម​វិស័យ​រៀងខ្លួន​ទៀត តែបើ​ស្វែងរក​មិន​បាន​ដូច​បំណងប្រាថ្នា​ក៏​កើតទុក្ខ ដុត​រោល​ចិត្ត ។

នេះ​ហើយ​ជា​សេចក្តី​ទុក្ខ​របស់​សត្វ គឺ​ទុក្ខ​ព្រោះ​ការ​មិន​ចេះ​គ្រប់ ធ្វើ​ឲ្យ​មានទុក្ខ​មិន​ចេះ​ចប់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ