ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​គោះ​ទ្វារ​បន្ទប់​គេ​ពេញ​ផ្ទះ​ជួល ថែម​ទាំង​ហិ.ង្សា​ទៀត ចុង​ក្រោយ​អស់​លក្ខណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ផឹកស្រា​ស្រវឹងស្រា រួច​ដើរ​គោះ​ទ្វារ​បន្ទប់​គេ​ពេញ​ផ្ទះ​ជួល ថែម​ទាំង​យក​ដុំឥដ្ឋ​ទៅ​វាយ​លើ​បុរស​ម្នាក់​នៅ​ក្នុង​បន្ទប់​ជួល បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ផឹកស្រា​ស្រវឹងស្រា រួច​ដើរ​គោះ​ទ្វារ​បន្ទប់​គេ​ពេញ​ផ្ទះ​ជួល ថែម​ទាំង​យក​ដុំឥដ្ឋ​ទៅ​វាយ​លើ​បុរស​ម្នាក់​នៅ​ក្នុង​បន្ទប់​ជួល បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដើរ​គោះ​ទ្វារ​បន្ទប់​ខាងលើ​ឈ្មោះ យឿ​ន សុ​ដា​វុ​ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កោ ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ​ជួល​លេខ​១៦ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​កើតហេតុ បុរស​ជា​ជន​បង្ក​ខាងលើ​នេះ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ហើយ​ដើរ​គោះ​ទ្វារ​បន្ទប់​គេ​ពេញ​ផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​ស្រាប់តែ​ឃើញ​បន្ទប់​ជន​រង​គ្រោះ​មិន​បាន​បិទទ្វារ ក៏​យក​ដុំឥដ្ឋ​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែក​មុខ និង​បែក​មាត់ ថែម​ទាំង​បាក់​ធ្មេញ​អស់​៤​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​វាយ​បុរស​រង​គ្រោះ​ខាងលើ​រួច ជន​បង្ក​រូប​នេះ​ក៏​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ហេតុតែ​ម្តង​។ ភ្លាម​ៗ​នោះ​ផង​ដែរ លោក​មេ​ភូមិ​ព្រៃ​ស្វាយ បាន​តេ​ទូរស័ព្ទ​ទាក់ទង​ទៅ​លោកនាយ​ប៉ុ​សិ៍​ចោម​ចៅ​ទី​៣ ក្រោយមក​លោក​មេ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល ព្រមទាំង​ប្រជា​ការពារ​ភូមិ​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ហើយ​ក៏​សួរនាំ​ពី​ភិនភាគ​ជន​បង្ក រួច​ក៏​ដឹកនាំ​កម្លាំង​ទៅ​តាម​រុករក រួច​ក៏​ចាប់​ឃាត់ខ្លួន​ជន​បង្ក​បាន​ភ្លាម​ៗ​ផង​ដែរ និង​នាំ​យក​មក​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​សួរនាំ​។

ចំណែក​ជន​រង​គ្រោះ​ដោយ​រង​របួសធ្ងន់​ពេក ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​យក​ទៅ​ព្យាបាល​របួស រួច​ហើយ​បាន​មក​ដាក់​ពាក​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣​។

ក្រោយ​ពេល​កើតហេតុ ជន​បង្ក​បាន​សារភាព​ថា ខ្លួន​ពិតជា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​កសាង​សំណុំ​ប​ញ្ជួ​ន​ជន​បង្ក​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ