អាចចាប់គុករហូតដល់១០ឆ្នាំ បើល្មើសច្បាប់ក្នុងស្ថានភាពអាសន្ន
ច្បាប់ស្តីពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្នបានកំណត់ថា ការមិនគោរពច្បាប់នេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពី១ឆ្នាំដល់៥ឆ្នាំហើយពិន័យជាប្រាក់ចំនួនពី២លានរៀលដល់១០លានរាលដោយមិនទាន់រាប់បញ្ចូលបទល្មើសព្រហ្មទណ្ឌដទៃទៀត។ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីព្រឹកថ្ងៃសុក្រ ។ ក្នុងកម្រិតធ្ងន់ធ្ងរ អំពើទាំងឡាយណាដែលរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិ ស្ថិតនៅក្នុងស្ថានភាពអាសន្ននឹងត្រូវផ្តន្ទាសទោសរហូតដល់ពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី២លានដល់១០លានរៀល។ ច្បាប់នៃការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននឹងផ្តល់អំណាចបន្ថែមទៀតដល់រដ្ឋាភិបាល ដើម្បីបំពេញការងារមានប្រសិទ្ឋភាពក្នុងពេលដែលប្រទេសមានស្ថានភាពអាសន្នដូចជា…
ចែករំលែកព័តមាននេះ