ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ដែល​ថា​ធ្វើបុណ្យ​ហើយ​នៅ​តែ​បុណ្យ​មិន​ជួយ ?

3 ឆ្នាំ មុន

មិន​ពិត​ទេ បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អជា​និច្ច តែ​បែរជា​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា​ធ្វើ​ល្អ​ហើយ​បុណ្យ​មិន​ជួយ មាន​អ្នកខ្លះ​ទៀត​ពោល​ថា​មិន​ចាំបាច់​ធ្វើបុណ្យ​ស្អី​ទេ​ព្រោះ​បុណ្យ​មិន​ជួយ​យើង​ឡើយ ទាំង​អស់នេះ​ហើយ​ជា​បញ្ហា​យ៉ាង​ខ្លាំង​បំផុត​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ។ តាម​ពិត​ទៅ​បុណ្យ​តែង​ជួយ​យើង​ជា​និច្ច សម​ដូច​ពុទ្ធ​គាថា​ទ្រង់​សម្ដែង​ថា ការ​សន្សំ​បុណ្យ​តែង​នាំ​មក​នូវ​សេចក្ដីសុខ ចម្រុងចម្រើន…

មិន​ពិត​ទេ បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អជា​និច្ច តែ​បែរជា​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា​ធ្វើ​ល្អ​ហើយ​បុណ្យ​មិន​ជួយ មាន​អ្នកខ្លះ​ទៀត​ពោល​ថា​មិន​ចាំបាច់​ធ្វើបុណ្យ​ស្អី​ទេ​ព្រោះ​បុណ្យ​មិន​ជួយ​យើង​ឡើយ ទាំង​អស់នេះ​ហើយ​ជា​បញ្ហា​យ៉ាង​ខ្លាំង​បំផុត​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ។

តាម​ពិត​ទៅ​បុណ្យ​តែង​ជួយ​យើង​ជា​និច្ច សម​ដូច​ពុទ្ធ​គាថា​ទ្រង់​សម្ដែង​ថា ការ​សន្សំ​បុណ្យ​តែង​នាំ​មក​នូវ​សេចក្ដីសុខ ចម្រុងចម្រើន ជា​ជីវិត​មិន​មាន​ពៀរ ។ លុះ​ទម្លាយ​ខន្ធ​ក៏​បាន​ទៅ​សោយសុខ​នៅ​ក្នុង​ឋាន​ទេវ​លោ​ទៀត ។

បុណ្យ​តែង​ជួយ​អ្នក​ប្រាថ្នា​តិច​, អ្នក​សន្ដោស​, អ្នក​ស្ងប់ស្ងាត់​, អ្នក​ប្រារព្ធ​ព្យាយាម​លះ​អកុសលកម្ម​, អ្នកមាន​សតិ​តាំង​មាំ​ល្អ​ហើយ​, អ្នកមាន​ចិត្ត​តាំង​មាំ និង​អ្នកមាន​បញ្ញា​ច្រើន នេះ​ហើយ​ជា​លក្ខណៈ​មនុស្ស​ល្អ ដែល​គួរ​ទទួលផល​បុណ្យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ