ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកំពុងពិភាក្សា និងអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ នេះ​បាន​បើក​សម័យប្រជុំ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ។…

រាជធានី​ភ្នំពេញ ៖ ដូច​ជា ការ​គ្រោងទុក​រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ នេះ​បាន​បើក​សម័យប្រជុំ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ។

សម័យប្រជុំ​ពេញអង្គ​លើក​ទី​៤ នីតិ​កាលពី​ទី​៦ ក្រោម​អ​ធិ​បិ​តី​ភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រមទាំង​មាន​វត្តមាន​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រ​សួង​មហាផ្ទៃ ព្រមទាំង​សមាជិក​រដ្ឋ សភា សរុប​១១៥​នាក់ ។

នៅ​ព្រឹក​ថ្ងៃនេះ រដ្ឋសភា​នឹង​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​ជំទាវ នូ សុវណ្ណ​នី ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តតាកែវ ជំនួស​លោក​ជា វ៉ា​ន់​ដេ​ត ដែល​បាន​សុំ​លាលែង ។ ការ​បោះ​ឆ្នោត​ជ្រើសតាំង ៖ លោក ឡូយ សុ​ផាត ជា​សមាជិក​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក និង​លោក​ស៊ូ ភិ​រិ​ន្ទ ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ