សូម​បងប្អូន​​ចូលរួម​រក្សា​ជំហរឹង​​មាំ ​​ផ្អាក​ការ​ធ្វើដំណើរ​​ទៅ​ស្រុក​សិន​​ទៅ


ខេត្ត​ព្រះ​សីហ​នុ​ ៖ គិតត្រឹមម៉ោង០៨និង៣០នាីទព្រឹកថ្ងៃទី១០ មេសា នេះ​ ប្រភពពីសមត្ថ​​កិច្ច​​បញ្ជាក់ថា នៅ​​មាន​ពលរដ្ឋ​មួយ​ចំនួន គឺលោក​នៅ​តែបន្ត​ធ្វើ​ចរាចរណ៍​ឆ្លងកាត់តាម​ម៉ូតូ ជា​ពិសេស តាម​រថយន្តឈ្នួល នៅចំណុច២គោលដៅធំៗ ទី១-តាមបណ្តោយផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ។ តែ​យ៉ាងណានោះ សមត្ថកិច្ច​មិន​ត្រូវបាន​​​អនុញ្ញាត​ឱ្យ​បងប្អូនឆ្លងកាត់​ឡើយ​ សម្រាប់​អ្នក​ឆ្លង​ស្រុក​ខេត្ត ឆ្ងាយ ។ ​ហើយជាមួយ​គ្នា​នោះ​ ក៏សូម​ឱ្យបងប្អូន​ចូលរួម​រក្សា​ជំហរឹង​មាំ ដោយសុំផ្អាកការធ្វើដំណើរ កុំ​បន្ត​ជួល​រថ​យន្តឈ្នួល​ទៀត​ឡើយ នាំ​ឱ្យខាត​បង់​ថវិកានិងពេលវេលានោះឡើយ ។

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យកោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​១០​ មេ​សា​ នេះ​ថា នៅ​តាម​ផ្លូវជាតិ​និង​គោលដៅ​សំខាន់​ៗ​ចេញ-ចូល​ខេត្ត កម្លាំង​ចម្រុះ​របស់​គណ​ៈបញ្ជាការ​ឯកភាព​រដ្ឋបាល តាម​បណ្តា​ស្រុក និង​ក្នុង​ទីរួមខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ការ​ត្រួតពិនិត្យ​ចរាចរណ៍​ចេញ-ចូល​ ។ ជា​ពិសេស អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ដាក់​កំហិត លើ​ការ​ធ្វើ​ដំណើ​រចល​ត័​ទី​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដើម្បី​បង្ការ​ទប់ស្កាត់​មិន​អោយ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ។

ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ​មិន​មាន​ហាមឃាត់​ទេ ក្នុង​នោះ​ ​មានការ​លើកលែង​ទៅ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ទំនិញ​, កម្មករ​ទៅ​ធ្វើការ​រោងចក្រ ,​រថយន្ត​សង្គ្រោះ​, ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​,​ រថយន្ត​ដឹក​សំរាមកាក​សំណល់​ផ្សេង​ៗ និង​មធ្យោបាយ​ធ្វើការ​របស់​រដ្ឋ ​ឬ​កងកម្លាំង​មាន​សមត្ថកិច្ច ​។

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ