ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយមេ​​​ផ្លូវ​រអិល​ រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ដល់​ទៅ​៣​គ្រឿង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ត្រី​១​គ្រឿង​បើកបរ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ស្រាប់តែ​ផ្លូវ​រអិល​ជាន់​ហ្វាំ​ង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ប្រេង​នៅ​ពីមុខ ហើយ​ក៏​​មាន​រថយន្ត​ដឹក​ដី​១គ្រឿងផ្សេង​​ទៀត​បើកបរ​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ដោយសារផ្លូវ​​រអិល​ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ត្រី​កំពុង​តែ​ឈប់​​បណ្ដាល​ឱ្យ​​ធ្លាក់​ចេញ​ពី​ផ្លូវ​​ជ្រុះ​ត្រី​រាយ​ប៉ាយ​ពេញ​ផ្លូវ ចំណែក​​អ្នក​បើកបរ​​រថយន្ដ​​ដឹកត្រី​​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​រីឯ​​អ្នកបើកបរ​រថយន្ដ​ដឹកដី​​បាន​​រត់គេច​ខ្លួន​បាត់​​ ។​ ហេតុការណ៍​​​ខាងលើនេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩…

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ត្រី​១​គ្រឿង​បើកបរ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ស្រាប់តែ​ផ្លូវ​រអិល​ជាន់​ហ្វាំ​ង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ប្រេង​នៅ​ពីមុខ ហើយ​ក៏​​មាន​រថយន្ត​ដឹក​ដី​១គ្រឿងផ្សេង​​ទៀត​បើកបរ​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ដោយសារផ្លូវ​​រអិល​ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ត្រី​កំពុង​តែ​ឈប់​​បណ្ដាល​ឱ្យ​​ធ្លាក់​ចេញ​ពី​ផ្លូវ​​ជ្រុះ​ត្រី​រាយ​ប៉ាយ​ពេញ​ផ្លូវ ចំណែក​​អ្នក​បើកបរ​​រថយន្ដ​​ដឹកត្រី​​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​រីឯ​​អ្នកបើកបរ​រថយន្ដ​ដឹកដី​​បាន​​រត់គេច​ខ្លួន​បាត់​​ ។​

ហេតុការណ៍​​​ខាងលើនេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០​ ​តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​កប់​ស្រូវ​តូច​ សង្កាត់​គោករ​កា ខណ្ឌ​ព្រែក​ព្នៅ ។

ភាគី​ខាង​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង ៣A-១១៧០ បើកបរដោយបុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ​។ ចំណែក​រថយន្ត​​ដឹកត្រីមួយគ្រឿង​ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ ២G-២៧៥១ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ បានរងរបួសធ្ងន់ ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​​ឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​ ដោយសារ​ម៉ូតូ​របស់​គាត់​ខូច​នៅ​ជិត​កន្លែង​កើតហេតុ ក៏​ឃើញ​រថយន្ដ​ដឹក​ត្រី​កំពុង​តែ​ឈប់​ចត បន្ទាប់​ពី​បាន​បុក​ជាមួយនឹង​រថយន្ត​ដឹក​ប្រេង​១​គ្រឿង​ពីក្រោយ​ ដោយសារ​តែ​ផ្លូវ​រអិល​ជាន់​ហ្វ្រាំង​​មិនជាប់ ដោយ​មិន​ចង់​វែង​ឆ្ងាយ​ ​រថយន្ត​ដឹក​ប្រេង​ខាងលើ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​។

តាម​ប្រភពដដែលបាន​បន្ត​ថា ពេលរថយន្ត​ដឹកត្រី​​កំពុង​តែ​​ឈប់​ចតនោះ ​ក៏​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​១​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ​ស្រប​ទិសគ្នា​ជា​​មួយ​​រថយន្ត​​ដឹកត្រី ​បាន​រអិល​ជាន់​ហ្វាំ​ង​មិនជា​ប់រេ​ចង្កូត​ផ្នែក​ខាងឆ្វេង​​ជ្រុលទៅ​​បុកចំទទឹង​​រថយន្ត​ដឹក​ត្រី​​យ៉ាង​ពេញទំហឹង​ ​ធ្វើ​ឱ្យ​​រថយន្ត​ដឹក​ត្រី​​ធ្លាក់ចេញពីផ្លូវ ជ្រុះ​ត្រី​រាយ​ប៉ាយ​ពេញ​តាម​ផ្លូវ ​បណ្តាល​ឱ្យ​​អ្នកបើកបរ​រថយន្ដ​ដឹកត្រី​​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ ភ្លាម​ៗ​នោះ​ត្រូវ​រថយន្ត​គ្លីនិក​ឯកជន​​បានមក​​ដឹកយក​​ជន​រង​គ្រោះ​​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​។ ចំណែក​​អ្នកបើកបរ​រថយន្ដ​​ដឹកដី​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយពេលកើតហេតុ ​ក៏​​មាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គោករ​កា​​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​ភ្លាម​ៗ​ផង​ដែរ​។ ​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​រាជធានី​ភ្នំពេញ​បានចុះ​មក​​វាស់វែង​ និ​ង​ស្ទូច​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក ​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​​នៅពេល​​ថ្ងៃក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ