ក្រសួងប្រកាសថ្ងៃនេះថា ព្យាបាលជាសះស្បើយពីកូវីដ១៩ ចំនួន៤នាក់ ខណៈរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០១នាក់ ។ នេះបើតាមក្រសួងចេញផ្សាយនៅវេលាម៉ោង៨ និង២១នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ។
ក្រសួងបានបញ្ជាក់ថា ៖ អ្នកជាសះស្បើយថ្មីចំនួន៤នាក់ ដែលសរុបអ្នកជាសះស្បើយទាំងអស់មានចំនួន ៧២នាក់ អ្នកបន្តព្យាបាលកូវីដ១៩ មានចំនួន ៤៧នាក់ និងសរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១១៩នាក់ហើយ ។
ចំពោះការរកឃើញករណីថ្មីម្នាក់ គឺជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង ដែលស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ។ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបងប្អូនបន្តការពារ និងអនាម័យជានិច្ច ហើយធ្វើតាមគោលការណ៍ក្រសួងសុខាភិបាលទើបរួចផុតពីវីរុសកូវីដទាំងអស់គ្នា។ សូមមើលតារាខាងក្រោម ៖
ចែករំលែកព័តមាននេះ