រើស​ថ្ងៃ​កាត់សក់​កាត់​គ្រោះ​លើករា​សី​​មាន​លាភ​សំណាង


យោងតាមក្បួនតម្រាចារអំពីថ្ងៃកាត់សក់ កាត់លាភសិរីបានបង្ហាញថា​ចាស់​បុរាណ​ប្រកាន់​ត្រណម​ខ្លាំង ការ​ជ្រើសរើស​ថ្ងៃ​កាត់សក់​មាន​សារសំខាន់​ណាស់ ក្នុង​មួ​យស​ប្ដា​ហ៍​មាន​៧​ថ្ងៃ ថ្ងៃ​ណា​គួរ​កាត់សក់ និង​ថ្ងៃ​មិន​គួរ​កាត់ កាត់សក់​ចំ​ថ្ងៃ​ល្អ​អាច​នាំ​ឲ្យ​មាន​លាភ​សំណាង លើករាសី តែបើ​កាត់​ចំ​ថ្ងៃ​មិនល្អ​នឹង​នាំទុក្ខ ។ សូម​លោក​អ្នក​ជ្រើ​ស​រើស​ថ្ងៃ​ដូច​ខាងក្រោម​៖

១-​កាត់សក់​ចំ​ថ្ងៃ​ចន្ទ នឹង​មាន​តែ​លាភ​សំណាង ។

២-​កាត់សក់​ចំ​ថ្ងៃ​អង្គារ នឹង​មាន​តេជះ ឫទ្ធិ​អំណាច មាន​គេ​ខ្លបខ្លាច ។

៣-​កាត់សក់​ចំ​ថ្ងៃ​ពុធ មិនល្អ​ទេ លាភ​សំណាង​ផ្សេង​ៗ​ដែល​បម្រុង​ហូរ​ចូល​នឹង​រលាយ​បាត់ ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដី​ទុក្ខ ។

៤-​កាត់សក់​ចំ​ថ្ងៃ​ព្រហស្បតិ៍ នឹង​មាន​ទេវតា ព្រមទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​តាម​ជួយ​ថែរក្សា ។

៥-​កាត់សក់​ចំ​ថ្ងៃ​សុក្រ នឹង​មាន​មន្ត​ស្នេហ៍​ដែល​ជាទី​ស្រឡាញ់​នៃ​មនុស្ស​ទាំងពួង​។

៦-​កាត់សក់​ចំ​ថ្ងៃ​សៅរ៍ ប្រពៃ​បំផុត គិត​អ្វី​ៗ ឬ​ធ្វើ​កិច្ច​ការងារ​អ្វី​នឹង​បាន​សម្រេច​តាម​បំណង​ប្រ​ថ្នា នឹង​មាន​សិរី​មង្គល មានសំណាង​ល្អ ។

៧-​កាត់សក់​ចំ​ថ្ងៃអាទិត្យ នឹង​មាន​អាយុ​យឺនយូរ សុខភាព​មាំមួន ប្រាសចាក​រោគាព្យាធិ​ទាំង​ឡ​យ ។

នេះ​ជា​តម្រា តែ​ទោះជា​យ៉ាងណា​ខ្ញុំ​យល់​ថា សិរី​មង្គល​គឺ​ស្រេច​ហើយ​តែ​លើ​ខ្លួន​យើង បើ​យើង​គិត​ល្អ ប្រព្រឹត្ត​ល្អ ហ្នឹងហើយ​គឺ​សេចក្តីសុខ សេចក្តីចម្រើន ។ សាន សារិន

វប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ