ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឆ្លង​ដល់​ក្នុង​នាវា​ផ្ទុក​យន្តហោះ​បារាំង

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE កំពុង​ស្ថិត​ក្នុង​មហា​សមុទ្រ​អ​​ត្ល​ង់​ទិ​ក​នោះ បាន​សម្រេច​វិលត្រឡប់​មក​បារាំង​វិញ​មុន​ពេល​កំណត់ ក្រោយពី​រក​ឃើញ​អ្នក​សង្ស័យ​ឆ្លង​វីរុស COVID-19…

ប្រទេស​បារាំង ៖ នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE កំពុង​ស្ថិត​ក្នុង​មហា​សមុទ្រ​អ​​ត្ល​ង់​ទិ​ក​នោះ បាន​សម្រេច​វិលត្រឡប់​មក​បារាំង​វិញ​មុន​ពេល​កំណត់ ក្រោយពី​រក​ឃើញ​អ្នក​សង្ស័យ​ឆ្លង​វីរុស COVID-19 ប្រមាណ​ជា​៤០​នាក់ ក្នុង​នាវា​នេះ​នាំ​ឲ្យ​មានការ​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក និង​បញ្ជូន​ក្រុម​គ្រូពេទ្យ​១​ក្រុម​ទៅ​កាន់​នាវា​នេះ ។

បន្ទាប់​ពី​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក USS THEODORE ROOSEVELT ក្នុង​មហាសមុទ្រ
ប៉ា​ស៊ី​​ហ្វិ​ក ឥឡូវ​ដល់​វេន​នាវា​ផ្ទុក​យន្តហោះ​បារាំង​CHARLES DE GAULLE ដែល​មាន​ឆ្លង
វីរុស​នេះ ។ ក្រសួង​ការពារ​ប្រទេស​បារាំង​ប្រកាសកាលពី​ថ្ងៃ​ទី​៨​មេ​សា​ថា បុគ្គលិក​ដែល​រង​ការ​ប៉ះពាល់​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​សុខភាព​ដោយ​ម៉ត់ចត់ ហើយ​ពេល​នេះ​ពុំ​ទាន់​មានការ​ព្រួយបារម្ភ​ឡើយ ។ ចាប់តាំងពី​ពេល​នេះ​ទៅ​ក្រុម​អ្នក​ធ្វើតេស្តជាមួយ​មធ្យោបាយ​ធ្វើតេស្ត​នឹង​បញ្ជូន​ទៅ​កាន់​នាវា​ផ្ទុក​យន្តហោះ​នេះ ដើម្បី​តាម​រក​អ្នក​ឆ្លង​ហើយទប់​ការ​ឆ្លង​ក្នុង​នាវា​នោះ ។

អគ្គនាយក​សុខាភិបាល​បារាំង​លោក JEROME SALOMON គូសបញ្ជាក់​នា​ថ្ងៃ​ទី​៨ មេ​សា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅ​បារាំងបណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​ឡើង​ដល់​១០.៨៦៩​នាក់​ហើយ ជាមួយ​អ្នក​ស្លាប់​ថ្មី​៥៤១​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។ តួលេខ​នោះមិន​រាប់​បញ្ចូល​តួលេខ​មក​ពី​តំបន់ EHPA និង​ពីបណ្ដា​គ្រឹះស្ថាន​ពេទ្យ​សង្គម​ឯទៀត​ៗ​ផង​ទេ ៕ (​កែ​​​​​​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ