ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ អេ​ស្ប៉ា​ញ​ចំនួន​អ្នកបាត់​បង់​ជីវិ​ត​​កើន​ជា​ថ្មី

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាលអេ​ស្ប៉ា​ញ​ប្រកាស​ថា ជាមួយ​អ្នកបាត់​បង់​ជីវិត​ថ្មី​៧៥៧នាក់​ទាក់​ទិន​នឹង​វីរុស COVID-19 រយៈពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ ចំនួន​អ្នក​​បាត់​បង់​ជីវិត​​មានការ​កើនឡើង​នា​ថ្ងៃ​ទី​៨​មេ​សា​នៅ​អេ​ស្ប៉ា​ញ ដែល​មុន​នេះ​មាន​ត្រឹម​៧៤៣​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​ឡើង​ដល់​១៤.៥៥៥​នាក់ ។ ទោះបី​យ៉ាងណា​លោក​សាល់​វ៉ា​ឌ័​រ​អ៊ី​ល​ឡា​រដ្ឋមន្ត្រី​សុខាភិបាល​អេ​ស្ប៉ា​ញ​វាយតម្លៃ​ថា…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាលអេ​ស្ប៉ា​ញ​ប្រកាស​ថា ជាមួយ​អ្នកបាត់​បង់​ជីវិត​ថ្មី​៧៥៧នាក់​ទាក់​ទិន​នឹង​វីរុស COVID-19 រយៈពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ ចំនួន​អ្នក​​បាត់​បង់​ជីវិត​​មានការ​កើនឡើង​នា​ថ្ងៃ​ទី​៨​មេ​សា​នៅ​អេ​ស្ប៉ា​ញ ដែល​មុន​នេះ​មាន​ត្រឹម​៧៤៣​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​ឡើង​ដល់​១៤.៥៥៥​នាក់ ។

ទោះបី​យ៉ាងណា​លោក​សាល់​វ៉ា​ឌ័​រ​អ៊ី​ល​ឡា​រដ្ឋមន្ត្រី​សុខាភិបាល​អេ​ស្ប៉ា​ញ​វាយតម្លៃ​ថា តួលេខ​នោះ​នៅ​តែ​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ថយ​ចុះ​ការ​ឆ្លង ព្រោះ​អត្រា​នៃ​ការ​កើន​ចំនួន​អ្នកបាត់​បង់​ជីវិត​​ប្រចាំ​ថ្ងៃ មាន​ប្រមាណ​ជា​៥%​តំណាង​ឲ្យ​ពាក់កណ្ដាល តិច​ជាង​កាលពី​ដំណាច់​ខែមីនា ។

ចំណែក​ចំនួនអ្នក​ឆ្លង​វីរុស​សរុប​នៅ​អេ​ស្ប៉ា​ញ បាន​ឡើង​ដល់១៤៦.៦៩០​នាក់ ដែល​មានការ​កើន​ថែម​៦.១៨០នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​ថ្ងៃ​ទី​៧​មេ​សា ។

បារាំង​មាន​អ្នកបាត់​បង់​ជីវិត​​ថ្មី​៥៤១​នាក់
អគ្គនាយក​សុខាភិបាល​បារាំង​លោក JEROME SALOMON គូសបញ្ជាក់​កាលពី​ថ្ងៃទី​៨ មេ​សា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះបណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ឡើង​ដល់​សរុប​១០.៨៦៩​នាក់​ហើយ​ជាមួយ​អ្នកបាត់​បង់​ជីវិត​​ថ្មី​៥៤១​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​តាម​បណ្ដា​មន្ទីរ​ពេទ្យ​បារាំង តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ក្នុង​ប្រទេស​នេះ​មក ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ លោកJEROME SALOMON បញ្ជាក់​ថា តុល្យការនោះ​​នៅ​ពុំ​ទាន់​រាប់​បញ្ចូល​តួលេខ​ថ្មី​មក​ពី​តំបន់​EHPAD និង​គ្រឺះ​ស្ថាន​ពេទ្យ​សង្ក​ម​ឯទៀត​ៗ ដែលមិន​​អនុញ្ញាត​ឲ្យ​ផ្សាយ​ព្រោះ​បញ្ហា​បច្ចេកទេស​មួយ​ផង​ទេ ។ លោក​បន្ត​ថា​ការ​ឆ្លង​នៃ​វីរុស​នោះ នៅ​តែ​សកម្ម​បំផុត​ហើយ​ភាព​តានតឹង​នៅ​តែ​ខ្លាំងក្លា​ជា​ពិសេស​លើ​ប្រព័ន្ធ​សុខាភិបាល ។

ទាក់ទិន​នឹង​តំបន់ EHPAD និង​គ្រឺះ​ស្ថាន​ពេទ្យសង្ក​ម​ឯទៀត​ៗ តុល្យការ​ផ្លូវការ​នា​យប់​ថ្ងៃ​ទី​៧
មេ​សា រៀបរាប់​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​ថា ​មាន ៣.២៣៧នាក់​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ