ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុន TSNR Distribution Co.,…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុន TSNR Distribution Co., Ltd ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល LION ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយនឹង​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែល​ជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់​ប្រកបដោយ​គុណភាព​ខ្ពស់ (​ថៃ​-​ជប៉ុន​) បាន​សហការ​គ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល ព្រម​ជាមួយនឹង​ផលិតផល​ជែល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ Kirei Kirei ជូន​ទៅ​មន្ទីរ​ពេទ្យ​ចំនួន​ពីរ ដែល​រួម​មាន​មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​ដែល​មានឈ្មោះ​ថា 3L (Life. Love. Laugh) ជា​លើក​ទី ៥ ។

ទស្សនៈវិស័យ និង​គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌ 3L (Life. Love. Laugh) លើក​ទី ៥ នេះ គឺ​មាន​បំណង​ដើម្បី​ចូលរួម​ចំណែក​ជាមួយនឹង​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា សម្ភារ បរិក្ខារ​ពេទ្យ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ ១៩ ដែល​កំពុង​តែ​រាតត្បាត​ទូ​ទាំង​សកលលោក ។ យើងខ្ញុំ​សង្ឃឹម​នឹង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ប្រជាជន​កម្ពុជា​ទាំងអស់ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខា​ភិបាល គឺ​អាច​ឆ្លង​ផុត​នូវ​ស្ថានភាព​លំបាក​នេះ​ក្នុង​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ ។

រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង កូ​វី​ដ ១៩ ! សូម​គោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍​របស់​ក្រសួងសុខា​ភិបាល មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​នៅ​តាម​តំបន់​របស់​អ្នក ។ សូម​រក្សា​ដៃ​របស់​អ្នក​ឲ្យ​ស្អាត​ជា​និច្ច ជាមួយនឹង​ផលិតផល​ជេ​ល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ Kirei Kirei ព្រមទាំង​កុំ​ភ្លេច​ពាក់​ម៉ាស ។ ថែរក្សា​ខ្លួន​អ្នក គឺ​បាន​ន័យ​ថា​ថែរក្សា​គ្រួសារ​ជាទី​ស្រឡាញ់ និង​សង្គម​របស់​អ្នក ៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ