បច្ចុប្បន្ន ផ្សារ​ធំ​ក្រុង​កំពង់ចាម​ស្ងាត់​ឈឹង មាន​តែអ្នក​លក់ ​តែ​អត់​ទិញ​


ខេត្តកំពង់ចាម ៖ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ ​កំពុង​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩​ធ្វើឱ្យ​​​ប៉ះពាល់​លើគ្រប់​វិស័យ​ទាំងអស់​ ខណៈ​កំពុងប្រកាស​​ឱ្យ​​បងប្អូន​មានការចូលរួម​បង្ការ​ និង ការ​ពារ​ខ្លួនឱ្យ​បានខ្ពស់​ ​កុំឱ​្យជំងឺ​នេះ​ឆ្លង​​រីក​រាលដាលកាន់តែខ្លាំងឡើង ​។

​ជាក់ស្ដែង​ ក្រឡេកទៅមើល​នៅ​ផ្សារ​ធំ​ក្រុង​កំពង់ចាម ​ព្រឹក​ថ្ងៃ​ទី​៩ មេ​សា ​នេះ មនុស្ស​ម្នា​ដែល​ចូល​ទិញ​ម្ហូប​អាហារ ​ឬ​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ គឺ​មាន​ចំនួន​តិចតួច ពោល​គឺ​នៅ​ក្នុង​ផ្សារ​សំបូរ​តែ​អ្នកលក់​ប៉ុណ្ណោះ ​តែ​ខ្សត់​អ្នក​មក​ទិញ ព្រោះគេហ៊ានដើរ​ទេ ដោយសារ​បារម្ភខ្លាច​ឆ្លងជំងឺ​កូវីដ១៩ ។

អ្នកស្រី​ហេង មុំ អាយុ​៥៨​ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ធំ​កំពង់ចាមបាន​​​ប្រាប់​ថា កាលពីមុន​ជំងឺ​នេះ​​ផ្ទុះ​ឡើង ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់ដូរ​បាន​កម្រៃ​ប្រមាណ​ជាង២០​ម៉ឺន​រៀល ដែល​អាច​នៅសល់​ប្រាក់​ចំណេញ​គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួ​សារ ​។​ ហើយ​មនុស្ស​ម្នា​មក​ពី​គ្រប់​ទិស​ទី​ បាន​នាំ​គ្នា​មក​ផ្សារ​ទិញ​ម្ហូប​អាហារ​ និង​សំលៀក​បំពាក់ ​ព្រមទាំង​របស់របរ​ប្រើប្រាស់​ ​។

គាត់​បន្ត​ថា​ លុះចូល​មក​ដល់​ខែមីនា ២០២០ គ្រា​ដែល​មាន​នាវា​ទេសចរណ៍​ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​បាន​មក​ចូល​ចត ​នៅ​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម​ រួម​ផ្សំ​​​បណ្តា​ប្រទេស​ផ្សេង ​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ ។ ​ចាប់តាំងពី​ពេល​នោះ​មក ​ប្រជាពលរដ្ឋ​រួម​និង​អាជីវករ​​ខ្លាចរអារ​ឆ្លង​ជំងឺ ហើយ​មនុស្ស​ដែល​មក​ផ្សារ​ ក៏​​​ធ្លាក់​ចុះ​បន្តិច​ម្ដង​តិចៗ ខណៈមាន​តែ​អ្នក​មក​ទិញ​ម្ហូប​យក​ទៅ​ទុក​ពិសារ​ក្នុង​ក្រុម​គ្រួសារ ដោយ​ទិញ​១​ព្រឹក ​ទុក​ពិសា​រ៣​ថ្ងៃ​ក៏មាន​។

ចំណែក​ខោអាវ​របស់​គាត់​ ដែល​ព្យួរ​នៅ​មុខ​តូប ​មិន​មាន​អ្នក​ណា​សួរនាំ​អ្វី​នោះ​ទេ មក​ដល់​ពេលនេះ​ក្នុង​១​ថ្ងៃ​លក់​បាន​២​ទៅ៣​ម៉ឺន​រៀល ។ មួយវិញទៀត​ គាត់​បាន​ជំពាក់​លុយ​ធនាគារ​ឯកជន ​ហើយ​ក៏​ត្រូវ​ដល់​ពេល​ជិត​បង់លុយ​ផង​ដែរ​។​ ដោយសារតែ​ចំណូល​បាន​មក​ពី​ការ​លក់ដូរ​មានការ​ធ្លាក់​ចុះ​ជា​ខ្លាំង ​ក៏​ស្នើ​សុំ​ឲ្យ​ធនា​គារឯកជន​មួយ​ នៅ​ក្នុង​ក្រុង​កំពង់ចាម មានការ​យោគយល់​ពន្យា​រជា​ពេល​ ដើម្បី​បង់លុយ​ ។

អ្នកស្រី​តាំង ស័​រ អាយុ​៦៥​ឆ្នាំ ជាអ្នក​ផ្លែ​ឈើ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា គាត់​បាន លក់​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​ច្រកចូល​ជ្រុង​ខាងលិច​ផ្សារ​ធំ ​ក្រុង​កំពង់ចាម ​រហូត​មក​ដល់​ពេល​នេះ​ជាង២០​ឆ្នាំ​ហើយ ។ ​ពី​មុន​ក្នុង​មួយ​ថ្ងៃ ​គាត់​អាច​ទទួល​ប្រាក់ចំណូល​ពី​ការ​លក់ដូរ​បាន​ប្រមាណ​ជាង​២០​ម៉ឺន​រៀល ​តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ​ធ្វើ​អោយប្រាក់​ចំណូល​របស់​គាត់​បាន​ធ្លាក់​ចុះ​ក្នុង​១​ថ្ងៃ​ ជួន​បាន​៥​ម៉ឺន​រៀល​ទាំង​ពិបាក​ ។
ពោល ​គឺ​ចំណូល​ធ្លាក់​ចុះ​ក្នុងរ​ង្វង់​ពី​៧០​ទៅ​៨០​ភាគរយ​ ហើយ​ជា​ញឹកញាប់​ផ្លែ​ឈើ​នៅ​សល់​ត្រូវ​បាន​ស្វិត​ស្រពោន​និង​យក​ទៅ​បោះចោល​។

​​ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​​​ផ្សាយជូនបន្ត ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ