ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​រដ្ឋសភា​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​អាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១០ ខែមេសា សម្រេច​បើក​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាស់​ស្តី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ។ នេះ​បើ​ការ​កំណត់​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ។ លោក​ឡេ​ង​ប៉េង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១០ ខែមេសា សម្រេច​បើក​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាស់​ស្តី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ។ នេះ​បើ​ការ​កំណត់​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ។

លោក​ឡេ​ង​ប៉េង ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​លើក​ឡើង​ថា រដ្ឋសភា​នឹង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ។

ក្នុង​សម័យ​នឹង​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​ជំទាវ នូ សុវណ្ណ​នី ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តតាកែវ ជំនួស​លោក​ជា វ៉ា​ន់​ដេ​ត ដែល​បាន​សុំ​លាលែង​។
ការ​បោះ​ឆ្នោត​ជ្រើសតាំង ៖ លោក ឡូយ សុ​ផាត ជា​សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក និង​លោក​ស៊ូ ភិ​រិ​ន្ទ ជា​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​មាន​៥ ជំពូក និង​១១​មាត្រា ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ដឹកនាំ​ជាតិ នៅ​ពេល​ដែល​ប្រទេស​ត្រូវ​បាន​ប្រកាស​ឱ្យ​ដាក់​ក្នុង​ភាព​អាសន្ន ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ចែង​ថា «​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​» ។

សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្តល់​ជា​មូលដ្ឋាន​គតិ​យុ​ត្ត ដើម្បី​ធានា​ដល់​ការ​អនុវត្ត​មាត្រា ២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​កំណត់​សិទ្ធិ​អំណាច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាព​អាសន្ន សំដៅ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ពាំរ​ទ្រព្យសម្បត្តិ និង​បរិស្ថាន ។

សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹង​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រមទាំង​វិធានការ​ចាំបាច់​នានា ដែល​រាជរ​ដ្ឋា​ភិ បាល​មាន​សិទ្ធិ​ដាក់​ចេញ​ក្នុង​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ។

ការ​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​អាទិ៍ គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម ឬ​ការ​ឈ្លានពាន​ពី​កម្លាំង​បរទេស​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សា រណៈ​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់ រីក​រាលដាល​ដល់​កម្រិត​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ