សណ្ឋាគារ​ប្រណីតបែបណាប្រើសម្រាប់​ឃុំខ្លួន​កីឡាករ Ronaldinho


កីឡាករ Ronaldinho វីរបុរស​ប្រេ​ស៊ី​ល និង​ក្លិប Barcelona រួម​ទាំង​បងប្រុស​របស់​គេ Roberto Assis ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ក្រោយ​ចំណាយពេល​៣២​ថ្ងៃ​នៅ​ទីនោះ ដោយ​ផ្លាស់​មក​បន្ត​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​មួយ​ជំនួស​វិញ ។ គួររំលឹកថា Ronaldinho ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ប៉ា​រ៉ា​ហ្គា​យ តែ​បន្ត​ឃុំខ្លួន​ក្នុង​សណ្ឋាគារ

សូម​រំលឹក​ថា​ទាំង​២​នាក់​បងប្អូន ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែមីនា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​បទ​បាន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចូល​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ។ តាម​ការ​ឱ្យ​ដឹង​ពី​មេធាវី​របស់ Ronaldinho បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បង់ប្រាក់​ធានា​ចំនួន ១,៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្លាស់​ប្តូរ​ចេញពី​ពន្ធនាគារ ។ បច្ចុប្បន្ន​អ្នក​ទាំង​២​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​លើ​បទចោទប្រកាន់​របស់​ពួក​គេ​ជា​បន្ត​ទៀត ។

ដោយឡែក​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Sportbible និង The Sun បានឱ្យ​ដឹង​ថា សណ្ឋាគារ​ប្រើប្រាស់​សម្រាប់​ឃុំខ្លួន Ronaldinho និង​បងប្រុស មានឈ្មោះ​ថា Palmaroga ដែល​ជា​សណ្ឋាគារ​ប្រណី​ត​លំដាប់​ផ្កាយ​៤ ប្រចាំ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ស្ថិត​ក្នុង​ទីក្រុង Asuncion ។ ចង់​ដឹង​ថា​សណ្ឋាគារ​ប្រណីត​ខាងលើ​មាន​ទិដ្ឋភាព​បែប​ណា សូម​ទស្សនា​រូបភាព​ខាងក្រោម ៖

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ