អ៊ុយក្រែន ៖ រហូតមកដល់ពេលនេះ ទីក្រុង Dnipro របស់អ៊ុយក្រែន មានចំនួនអ្នកកើតជម្ងឺកូវីដ១៩ត្រឹមតែ១៣ករណីប៉ុណ្ណោះ និងគ្មានអ្នកបាត់បង់ជីវិតដោយជម្ងឺនេះនៅឡើយទេ។ ប៉ុន្តែខាងអាជ្ញាធរមូលដ្ឋានបានជីកយកផ្នូរថ្មីៗជាង ៦០០កន្លែងរួចជាស្រេច។
ដោយមិនចង់ឱ្យប្រជាជនរបស់ខ្លួនចេញក្រៅផ្ទះប្រថុយនឹងជម្ងឺកូវីដ១៩ អភិបាលក្រុង ដែលមានប្រជាជនជិតមួយលាននាក់ បានព្យាយាមធ្វើយ៉ាងណាដើម្បីធ្វើឱ្យប្រាកដថាអ្នកស្រុកយល់ពីគ្រោះថ្នាក់នៃការមិនយកចិត្តទុកដាក់ចំពោះវិធានការរក្សាគម្លាតសង្គម។ កាលពីសប្តាហ៍មុន លោកអភិបាលក្រុង Borys Filatov បានសរសេរនៅលើហ្វេសប៊ុកថា អាជ្ញាធរមូលដ្ឋានកំពុងរៀបចំសម្រាប់ភាពអាក្រក់បំផុត ដោយបន្ថែមថាផ្នូរថ្មីជាង៦០០ ត្រូវបានគេជីករួចហើយនៅក្នុងការរៀបចំសម្រាប់ការបាត់បង់ជីវិតដែលរំពឹងទុក។
លោកបានសរសេរថា៖ «យើងកំពុងត្រៀមសម្រាប់អ្វីដែលអាក្រក់បំផុត។ មិនមែន៤០០ទេ ប៉ុន្តែ៦០០ផ្នូរត្រូវបានគេជីក នៅក្នុងទីបញ្ចុះសពទីក្រុងសម្រាប់ការបញ្ចុះសព ដែលបាត់បង់ជីវិតដោយសារជម្ងឺនេះ។ ថង់ប្លាស្ទិចក្រាស់ៗ ២០០០ពាន់ថង់ ត្រូវបានទិញសម្រាប់ត្រៀមទុកដាក់សព»។
អ្នកនាំពាក្យរបស់អភិបាលក្រុង Dnipro គឺលោកស្រី Yulia Vitvitska បានបញ្ជាក់ប្រាប់ AFP ថាទីក្រុងនេះបានជីកផ្នូរចំនួន ៦១៥ ហើយបានដាក់ថង់រាងកាយចំនួន ២០០០ សម្រាប់ត្រៀមសម្រាប់ការបាត់បង់ជីវិតដោយសារកូវីដ១៩។
ការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង មានភាពច្របូកច្របល់ដោយអ្នកខ្លះចោទថាគាត់គ្រាន់តែបង្កភាពភិតភ័យថែមទៀតក្នុងចំណោមអ្នកស្រុក ដែលមានការព្រួយបារម្ភរួចទៅហើយ ហើយអ្នកដទៃទៀតបានសរសើរគាត់ចំពោះការប្រើវិធីសាស្ត្រត្រឹមត្រូវដោយការបង្ខំមនុស្សឱ្យមានការប្រុងប្រយ័ត្ន៕ (យោងតាមប្រភពពី www.odditycentral.com)
ចែករំលែកព័តមាននេះ