ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ថ្មី​៤​ចំណុចក្តៅ​ៗ​ដល់​រោងចក្រ សហគ្រាស បើសិន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​ដែល​ហាក់​មាន​ភាព​ផុយ​ស្រួយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ង​ទី​០៩ ខែមេសា ដាក់​ចេញ​វិធានការ​៤​ចំណុចក្តៅ​ៗ​ដល់​រោងចក្រ សហគ្រាស បើសិនជា​មាន​កម្មករ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​ដែល​ហាក់​មាន​ភាព​ផុយ​ស្រួយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ង​ទី​០៩ ខែមេសា ដាក់​ចេញ​វិធានការ​៤​ចំណុចក្តៅ​ៗ​ដល់​រោងចក្រ សហគ្រាស បើសិនជា​មាន​កម្មករ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។

យោង​តាម​ប្រកាស​របស់​ក្រសួង បាន​បញ្ជាក់​ថា ការ​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ នៅ​ថ្ងៃ​ទី​១៣ ទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២០ គឺ​ត្រូវ​បាន​លើក​ពេល ដូច្នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តម្រូវ​ឲ្យ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​ទាំងអស់​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្តន៍​នៃ​ច្បាប់​ស្ដី​ពី​ការងារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០២០ នេះ​មាន​៤​ចំណុច​ដូច​ជា ៖

១ ៖ កម្មករនិយោជិត​ត្រូវ​បន្ត​ធ្វើការ​ដូច​ថ្ងៃ​ធម្មតា​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​របស់​ខ្លួន ។

២ ៖ ករណី​កម្មករនិយោជិត​ណា​ម្នាក់​ឈប់​សម្រាក​ក្នុងអំឡុងពេល​នេះ​ដោយ​ឯកឯង នោះ​កម្មករ​ន៏​យោ​ជិត នឹង​ត្រូវ​ដាក់​ក្នុង​វិធាន​ច​ត្តា​ឡី​ស័ក​សុខាភិបាល (​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​) រយៈពេល ១៤​ថ្ងៃ មុន​ចូល​បំពេញ ការងារ​វិញ នឹង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឡើយ​។

៣៖ ករណី​កម្មករនិយោជិត​ណា​ម្នាក់​ឈប់​សម្រាក​ក្នុងអំឡុងពេល​នេះ ដោយ​មានការ​អនុញ្ញាត​ពី​និយោជក នោះ​កម្មករនិយោជិត​នឹង​ត្រូវ​ដាក់​ក្នុង​វិធាន​ច​ត្តា​ឡី​ស័ក​សុខាភិបាល (​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​) រយៈពេល ១៤​ថ្ងៃ មុន​ចូល​បំពេញការងារ​វិញ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​និយោជក ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។

៤៖ និយោជក​ត្រូវ​ចាត់ចែង​ឱ្យ​មាន​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ឈប់​សម្រាក​ក្នុងអំឡុងពេល​នេះ ដើម្បី​ផ្តល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​សុខាភិបាល (​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ