ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​សាច់​ឆ្កែ និង​ឆ្មា​អាច​មាន​ហានិភ័យ​កើត​ជំងឺ​សាហា.វ​ៗ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទីក្រុង​សិន​ជិន​ប្រទេស​ចិន​បាន​ហាមឃាត់​ការ​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្ដឹង​ទូលំទូលាយ​លើ​ការ​ជួញដូរ​សត្វព្រៃ ។ ប៉ុន្តែ​បើ ក្រលេក​មើលទៅ​ប្រទេស​ជិតខាង​ដូច​ជា ប្រទេស​វៀតណាម…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទីក្រុង​សិន​ជិន​ប្រទេស​ចិន​បាន​ហាមឃាត់​ការ​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្ដឹង​ទូលំទូលាយ​លើ​ការ​ជួញដូរ​សត្វព្រៃ ។ ប៉ុន្តែ​បើ ក្រលេក​មើលទៅ​ប្រទេស​ជិតខាង​ដូច​ជា ប្រទេស​វៀតណាម ប្រ​ទេ ស​កម្ពុជា និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ការ​ហូប​សាច់​ឆ្កែ និង​ឆ្មា​កំពុង​តែ​មានការ​កើនឡើង ។ នេះ​បើ​យោង​តាម​អង្គការ (FOUR PAWS) ។

លោកស្រី វេជ្ជបណ្ឌិត ខេត​ធឺ​រី​ន ភូ​លាក់ ពេទ្យសត្វ និង​ជា​ប្រធាន​ទទួល​បន្ទុក​សុខ​មា​ល​សត្វ​អនាថា ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា (FOUR PAWS) នៅ​ថ្ងៃ​ទី​៨ ខែមេសា​នេះ​បាន​ព្រមាន​ពី​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​របស់​មនុស្ស​ដោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត ដែល​មិន​អាច​គ្រប់គ្រង​បាន ដែល​ជំងឺ​នេះ​គ្រាន់តែ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ជា​ច្រើន​ទៀត ។ លើស​ពី​នេះ​ទៀត សត្វ​ភាគច្រើន​តែងតែ​ត្រូវ​បាន​លក់​នៅ​តាម​ទីផ្សារ​សត្វ​រស់នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ដែល​វា​ជា​កន្លែង​នៃ​ប្រភព​ដើម​នៃ​វីរុស​កូ​រូ​ណា ។

លោកស្រី​បាន​បញ្ជាក់​ពី​គ្រោះថ្នាក់​ថា ៖«​លក្ខខណ្ឌ​មិន​មាន​អនាម័យ​ទាក់ទង​នឹង​ការ​ជួញដូរ​សាច់សត្វ​ឆ្កែ និង​ឆ្មា​បូក​រួម​ជាមួយ​ហានិភ័យ​នៃ​ការ​ចម្លងរោគ​ដោយសារ​មាន​សត្វ​ផ្សេង​ៗ​គ្នា​ជា ច្រើន​ដែល​ត្រូវ​បាន​គេ​ដាក់​ក្នុង​ទ្រុង និង​សម្លាប់​នៅ​ក្បែរ​គ្នា​វា​បង្ហាញ​ថា ជា​កន្លែង​សម្រាប់​បង្កាត់ ជំងឺ​ថ្មី​ៗ និង​ដ៏​សាហាវ​ជា​ច្រើន​ដូច​ជា​ជំងឺ​កូ​វី​ដ​១៩» ។

អង្គការ​បាន​បើ​ទោះបីជា​ប្រជាជន ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រឆាំង​នឹង​ការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​ក៏​ដោយ ការ​ជួញដូរ​សត្វ​ប្រហែល​ជិត​១០​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​ដដែល ។ ការ​ជួញដូរ​ដែល​កំពុង​រីក​រាលដាល និង​ទីផ្សារ​សត្វ​រស់នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ គឺ​ខិត​ជិត​ទៅ​រក​ភាព​មិន​អាច​គ្រប់គ្រង​បាន ។ លោកស្រី​បាន​បន្ត ប្រសិនបើ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ហើយ បិទ​ទីផ្សារ​ឃោរឃៅ​ទាំងនេះ​ទេ នោះ​ជំងឺ​រាតត្បាត​សកល​បន្ទាប់​អាច​នឹង​កើត​មាននៅ​ប្រទេស​វៀតណាម ប្រទេស​កម្ពុជា ឬ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​» ។

លោកស្រី​ថា អាជីវកម្ម​រីក​ដុះដាល​ទោះបី​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា ៧០ ភាគរយ​នៃ​ភ្នាក់ងារ​បង្ក​ជំងឺ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ទូ​ទាំង​ពិភពលោក ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មក គឺ​កើត​ចេញពី​សត្វ ហើយ COVID-១៩ ក៏​មិន​ខុស​គ្នា​ដែរ ។

ទោះបីជា​មាន​ហានិភ័យ​សុខភាព​សាធារណៈ​ក៏​ដោយ ការ​ជួញដូរ​សត្វ ហើយ និង​ម្ចាស់​ភោជនីយដ្ឋាន​សាច់​ឆ្កែ និង​ឆ្មា​ជា​ច្រើន​បាន​រាយការណ៍​ថា អាជីវកម្ម​នេះ​ពិតជា​មានការ​កើនឡើង​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ។ បើ​តាម​អ្នកស្រី​វេជ្ជបណ្ឌិត​ផ្នែក​បសុពេទ្យ​បាន​ឲ្យ​ដឹង​មាន​អ្នកលក់​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រាប់​បាន​លោកស្រី​ថា អ្នក​រស់នៅ​ក្នុង​សហគមន៍​របស់​គាត់​ជឿ​ថា «​សាច់​ឆ្កែ គឺ​ល្អ​សម្រាប់​សុខភាព និង​ជួយ​ការពារ​ជំងឺ​ផ្តាសាយ ឬ​ជំងឺ​ដែល​បណ្ដាល​មក​ពី​វីរុស​ដូច​កូ​វី​ដ​១៩​ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ