ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ថា ពិបាក​ក្នុង​ការ​ឃាត់​កម្មករ​មិន​ឱ្យ​ឈប់​សម្រាក​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស កម្ពុជា រាជរដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៧​ខែមេសា ឆ្នាំ ២០២០ ថា​ក្នុង​កំឡុង​ថ្ងៃ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល…

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស កម្ពុជា រាជរដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៧​ខែមេសា ឆ្នាំ ២០២០ ថា​ក្នុង​កំឡុង​ថ្ងៃ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល ៤​ថ្ងៃ គឺ​មិន​ឱ្យ​មានការ​ឈប់​សម្រាក​ពី​ការងារ​ឡើយ គឺ​នៅ តែ​បន្ត​ធ្វើ​ការងារ​ដដែល និង​ឱ្យ​ឈប់​សង​វិញ​ចំនួន ៥​ថ្ងៃ នៅ​ពេលវេលា​សម​ស្រប​ណាមួយ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ -១៩ នេះ​បាន​ស្ងប់ស្ងាត់ ។

បើ​តាម​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានឱ្យ​ដឹង​ថា លោក​គាំទ្រ​នូវ​វិធាន ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស ដោយ​មិន​ឱ្យ​មានការ​ជួបជុំ ច្រើន​ៗ ក៏​ប៉ុន្តែ​វិធានការ​ក្នុង​ការ​មិន​ឱ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​របស់​រាជរដ្ឋាភិបាល ហាក់​ធ្វើ​ឡើង​យឺត​ពេល​បន្តិច ពីព្រោះ​ថ្ងៃ​ឈប់​សម្រាក​កាន់តែ​ជិត​មក​ដល់ ជាក់ស្ដែង​បណ្ដា ក្រុមហ៊ុន​រោងចក្រ​មួយ​ចំនួន បាន​អនុញ្ញាត​ឱ្យ​កម្មករ​របស់​ខ្លួន​ឈប់​សម្រាក​បាត់​ទៅ​ហើយ និង​រោងចក្រ​ខ្លះ​ទៀត នឹង​ឱ្យ​កម្មករ​ឈប់​សម្រាក​ម្សិលមិញ ថ្ងៃនេះ និង​ស្អែក​បន្តបន្ទាប់ ដើម្បី​ឱ្យ​ពួក​គេ​អាច​មាន​ពេលវេលា​ទៅ​ស្រុក ។

លោក​បន្ត​ថា ដូច​បានដឹង​ស្រាប់​ហើយ កម្មករ​ភាគច្រើន​ពួក​គាត់​ទន្ទឹងរង់ចាំ​ថ្ងៃ​ឈប់​ស​ម្រា កមក​ដល់ នឹង​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​ជួប​ក្រុម​គ្រួសារ បងប្អូន​នៅ​ស្រុក តែ​នៅ​ពេល ដែល​ឮ​អត់ឱ្យ​ឈប់​វិញ យើង​ពិតជា​យល់​អារម្មណ៍​របស់​ពួក​គាត់​ថា​វា​ពិបាក​មែន ក៏​ប៉ុន្តែ រដ្ឋាភិបាល​ចាំបាច់​ត្រូវធ្វើ​បែប​នេះ ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។លោក​ឱ្យ​ដឹង​ទៀត​ថា​៖ «​កម្មករ​ភាគច្រើន​បាន​រៀបចំ​អីវ៉ាន់​រួច​ហើយ ក្នុង​ការ​ឈប់​សម្រាក ហើយ​បណ្ដា​រោងចក្រ​មួយ​ចំនួន ក៏​បាន​ខិតខំ​ជំរុញ​បង្ហើយ​ការងារ​មុន​ចូល​ឆ្នាំ​នឹង​អាល​បាន ឈប់​សម្រាក និង​មាន​រោងចក្រ​ខ្លះ​ក៏​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរការងារ​មួយ​រយៈ​ផង​ដែរ ខណៈ​អ្នកបញ្ជា​ទិញ​ក៏​ស្នើ​ឱ្យ​ផ្អាក និង​ខ្វះ​វត្ថុធាតុដើម​មួយ​ចំនួន​ផង​ដែរ » ។

លោក​បញ្ជាក់​បន្ត​ថា តាម​តំណាង​សហជីព​នៅ​តាម​ក្រុមហ៊ុន​រោងចក្រ​ជាង ១០០​បានឱ្យ ដឹង​ថា ពួក​គេ​មួយ​ចំនួន​ធំ​បាន​បង្ហាញ​អារម្មណ៍​ចង់​ឈប់​សម្រាក តែ​ពិបាក​ក្នុង​ការ​សម្រេច ចិត្ត ហើយ​បើសិនជា​ពួក​គាត់​តវ៉ា​នោះ​វា​បង្ហាញ​ពី​ការ​មិន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ ។ ក្នុង​កាលៈទេសៈ​នេះ វា​ពិតជា​ពិបាក ថា​តើ​ត្រូវ​សម្រាក ឬ​បន្ត តែ​យ៉ាងណា​លោក​ជឿ​ថា​មួយ​ចំនួន​នឹង​ឈប់ ហើយ​មួយ​ចំនួន​ទៀត​អាច​នឹង​នៅ​បន្ត​ធ្វើការ ងារ​ដដែល ។

បើ​តាម​លោក ហេង សួរ អ្នកនាំពាក្យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​បង្ហាញ សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្ដី​ពី​ការ​លើក​ពេល​ថ្ងៃ ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ ២០២០ ដោយ​បាន​ភ្ជាប់​ជាមួយ​សំ ណេ​រថា តាម​រយៈ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង នោះ ថ្ងៃ​ទី ១៣ ដល់ទី ១៦ ខែមេសា ឆ្នាំ ២០២០​នេះ ត្រូវ​បាន​ច្បាប់​ចាត់ទុកជា​ថ្ងៃ​ធ្វើការ ធម្មតា មាន​ប្រាក់​ឈ្នួល ១០០​ភាគរយ ដូច​ថ្ងៃ​ធម្មតា ។ ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ ប្រសិនជា​រដ្ឋកំ ណ​ត់​យក​រយៈពេល​ណាមួយ​ឱ្យ​ឈប់​សម្រាក ៥​ថ្ងៃ​សង​ថ្ងៃ​ចូល​ឆ្នាំ ហើយ​ប្រសិនជា​ក្នុង អំឡុង​ពេល ៥​ថ្ងៃ​នោះ រោងចក្រ​ឱ្យ​កម្មករនិយោជិត​ធ្វើការ នោះ​រោងចក្រ​ត្រូវ​បង់ប្រាក់ ឈ្នួល​លើស ១០០​ភាគរយ​ជូន​កម្មករនិយោជិត ។

នៅ​ក្នុង​សំ​ណេ​រ​របស់​លោក​ក៏​បាន​បញ្ជាក់​ថា បើ​បងប្អូន​កម្មករ នៅ​តែ​ចង់​ឈប់ ហើយ​មាន ច្បាប់​ត្រឹមត្រូវ រោងចក្រ​អាច​ឱ្យ​គាត់​ឈប់​ដោយ​កាត់​ចេញពី​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ ចំនួន ១៨​ថ្ងៃ របស់​គាត់ ក៏​ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ និង​សំណូមពរ​ដល់​បងប្អូន​ទាំងអស់ បន្ត​ធ្វើ ការងារ​ធម្មតា បើសិនជា​ស្រលាញ់​បងប្អូន ចង់​ជួយ​បងប្អូន​ជួយ​គ្រួសារ និង​ខ្លួនឯង ។ រដ្ឋ​នឹង​សង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​នេះ​វិញ​ចំនួន ៥​ថ្ងៃ​នៅ​ពេល​កូ​វី​ដ​-១៩ ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ