បច្ចុប្បន្ននេះលោកមហាសេដ្ឋី មីន លៀង តាន់ (Min Liang Tan) គឺជានិមិត្តរូបដ៏ពេញនិយមក្នុងចំណោមមនុស្សដែលចូលចិត្តការលេងហ្គេម ។ ប៉ុន្តែនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Razer ម្នាក់នេះបានលាឈប់ពីការងារជាមេធាវី និងចាប់ផ្តើមអាជីវកម្មជាមួយលោក រ៉ូបឺត ក្រាខូហ្វ (Robert Krakoff) កាលពីឆ្នាំ ២០០៥ ព្រោះលោកចង់ឈ្នះហ្គេមកាន់តែច្រើនប៉ុណ្ណោះ ។
លោកបាននិយាយថា អ្វីដែលយើងចង់ធ្វើនៅពេលនោះគឺប្រកួតជាមួយអ្នកលេងហ្គេមដទៃទៀត» ។ ប៉ុន្តែគោលដៅមួយនេះបានធ្វើឲ្យក្រុមហ៊ុនផលិតបានផលិតផលដែលនាំមុខគេគឺ Bloomslang Mouse ដែលត្រូវបានច្នៃឡើងដើម្បីបង្កើនល្បឿន និងជួយតម្រង់បានល្អ ។ប៉ុន្តែវាជាគុណសម្បត្តិមួយរបស់អ្នកលេងហ្គេមដែរ ហើយលោក តាន់ បាននិយាយថាវាជាអ្វីដែលបន្តផ្តល់ជាកម្លាំងចិត្តដល់លោកអស់រយៈពេល ១៥ឆ្នាំមកនេះ ។
លោកមិនបានឈប់ត្រឹម Mouse ទេ តែលោកបានបន្តទៅបង្កើត Hardware រួចបង្កើត Ecosystem មួយទាំងមូលថែមទៀត ។ បច្ចុប្បន្ន ក្រុមហ៊ុនលោកកំពុងព្យាយាមទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្មក្នុងវិស័យធនាគារ ហើយក៏កំពុងតែផលិតម៉ាស់ដើម្បីទប់ទល់នឹងកូវីដ-១៩ដែរ ។
មហាសេដ្ឋីជនជាតិសិង្ហបុរីដែលក្មេងជាងគេនេះបានបន្តទៀតថា លោកតែងតែផ្តោតស្មារតីលើបញ្ហាបន្ទាប់ និងអ្វីដែលមានបន្ទាប់ ខណៈដែលស្ទើរតែមិនដែលងាកទៅក្រោយបន្តិច ។
អ្នកដឹកនាំអាយុ ៤២ឆ្នាំនេះក៏បាននិយាយថា គុណសម្បត្តិលោកក៏បានឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រងរបស់លោកដែរ ។ ក្រុមហ៊ុន Razer តែងតែត្រូវបានរិះគន់ថាទាមទារខ្លាំងពេកពីបុគ្គលិករបស់ខ្លួន ដែលលោក តាន់ ទទួលស្គាល់ថាវាជាអត្តចរិតមួយរបស់អ្នកចូលចិត្តលេងហ្គេម ។
លោកបានបកស្រាយថា «ដូចការគ្រប់គ្រង ពួកយើងទៅមកវាដូចហ្គេមប្រើយុទ្ធសាស្ត្រ តើធនធានអ្វីដែលយើងអាចយកមកប្រើបាន? តើធ្វើដូចម្តេចដើម្បីចេញពី A ទៅ B ក្នុងពេលដែលលឿនជាងគេ?»
យ៉ាងណាក្តី លោកបានបន្ថែមថា អ្វីដែលសំខាន់ក្នុងអាជីវកម្មសម្រាប់លោក គឺការលេងសប្បាយ ។ លោកបានបន្តថា «ខ្ញុំគិតថានៅពេលបច្ចុប្បន្ននេះពេលដែលពួកយើងដឹងថាអ្វីទាំងអស់នេះជាវិស័យដែលមានតម្លៃរាប់ប៊ីលានដុល្លារ ពួកយើងនឹងឆ្លើយតបថា វ៉ាវ វាដូចជាធំជាងមុនបន្តិច ។ តែនៅចុងបញ្ចប់ អ្វីដែលសំខាន់គឺភាពសប្បាយ» ៕
ចែករំលែកព័តមាននេះ