ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​ រយៈ​​២៤​ម៉ោង​ចុង​ក្រោយអ្នក​ឆ្លង​ថ្មីដល់​ទៅ​២០.៦៨២​នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​ប្រកាស​ នា​ថៃ្ង​ទី​៨​ មេ​សា​ ថា សហរដ្ឋអា មេរិក​​មាន​អ្នក​ឆ្លង​វីរុស​COVID-19កើនឡើង​ដល់​ជាង​៤០០.០០០​នាក់ ជាមួយ​អ្នក​ឆ្លង​ថ្មីដល់​ទៅ​២០. ៦៨២​នាក់រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​…

សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​ប្រកាស​ នា​ថៃ្ង​ទី​៨​ មេ​សា​ ថា សហរដ្ឋអា មេរិក​​មាន​អ្នក​ឆ្លង​វីរុស​COVID-19កើនឡើង​ដល់​ជាង​៤០០.០០០​នាក់ ជាមួយ​អ្នក​ឆ្លង​ថ្មីដល់​ទៅ​២០. ៦៨២​នាក់រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ។

តុល្យការ​នៃ​អ្នក​ស្លាប់ ​ក៏​មានការ​កើនឡើង​ដែរ​នៅ​សហរដ្ឋអាមេរិក សរុប​ឡើង​ដល់​១២.៧៥៤​នាក់​ហើយ​។ ស្ថិតិ​របស់​មជ្ឈមណ្ឌល​នោះ​អាច​ខុស​គ្នា​នឹង​ស្ថិតិ ដែល​ប្រកាស​តាម​រដ្ឋ​និ​មួយ​ៗ​។ រដ្ឋ​វ៉ា​សិ​ុ​ន​តោន​តែ​មួយ​គត់ មាន​អ្នក​ស្លាប់​ថ្មី​ដល់​ទៅ​៧៧៩​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​ចំនួន​ប្រចាំ​ថ្ងៃ​ខ្ពស់​កំពូល​មួយ​។

យោង​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO​ថា វីរុស​COVID-19 ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ជាង​៨៦.០០០​នាក់​ហើយ​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក បាន​ដាក់​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បង្ខាំង ហើយ​ផ្នែក​នានា​នៃ​សេដ្ឋកិច្ច​ត្រូវ​បិទទ្វារ ឬ​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឈាន​ទៅ​ផ្អាក​សកម្មភាព ​។

កាលពី​ថៃ្ង​ទី​៨​មេ​សា​WTO​បាន​ព្រមាន​ថា ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​នឹង​ត្រូវ​ចុះ​ថយ​ដល់​លេខ​២​ខ្ត​ង់​ស្ទើរ​ក្នុង​គ្រប់​តំបន់​នៃ​ផែនដី​។ អង្គការ​នេះ​ព្យាករ​ថា​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​នេះ នឹង​មាន​ធ្ងន់ធ្ងរ​ជាង ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៨-២០០៩​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ