ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​កូ​វី​ដ​១៩ ខ្លាឃ្មុំ​ផេ​ន​ដា​ពាក់​គ្នា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ រោគរាតត្បាត​ឆ្លង​រាលដាល​កូ​វី​ដ​១៩ បាន​ផ្តល់​ឱ្យ​ខ្លាឃ្មុំ​ផេ​ន​ដា ចំនួន​មួយគូ​នៅ​ហុងកុង មានឱកាស​អាច​ពាក់​គ្នា​បាន​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​។ អ្នក​ថែរក្សា​នៅ​ឧទ្យាន​មហាសមុទ្រ​ហុងកុង មិន​បាន​ជោគជ័យ​សោះ​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ក្នុង​ការ​ឱ្យ​ខ្លាឃ្មុំ​ទាំង​ពីរ​ពាក់​គ្នា​បង្កើត​កូនចៅ​។ ខ្លាឃ្មុំ​ឈ្មោះ…

ប្រទេស​ចិន ៖ រោគរាតត្បាត​ឆ្លង​រាលដាល​កូ​វី​ដ​១៩ បាន​ផ្តល់​ឱ្យ​ខ្លាឃ្មុំ​ផេ​ន​ដា ចំនួន​មួយគូ​នៅ​ហុងកុង មានឱកាស​អាច​ពាក់​គ្នា​បាន​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​។

អ្នក​ថែរក្សា​នៅ​ឧទ្យាន​មហាសមុទ្រ​ហុងកុង មិន​បាន​ជោគជ័យ​សោះ​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ក្នុង​ការ​ឱ្យ​ខ្លាឃ្មុំ​ទាំង​ពីរ​ពាក់​គ្នា​បង្កើត​កូនចៅ​។ ខ្លាឃ្មុំ​ឈ្មោះ អ៊ី​ង​អ៊ី​ង និង​ខ្លាឃ្មុំ​ឈ្មោះ ឡឹ​ឡឹ ពេល​នេះ​បាន​ពាក់​គ្នា​ដោយ​ធម្មជាតិ ខណៈ​ដែល​សួនសត្វ​ត្រូវ​បាន​បិទ​មិន​ឱ្យ​មនុស្ស​ចូល​ទស្សនា​។

ក្រោយ​ពី​សួនសត្វ​បិទ​តាំងពី​ចុង​ខែមករា​មក ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ មានការ​ផ្ទុះ​មិន​ប្រណី បុគ្គលិក​នៅ​ក្នុង​សួនសត្វ​ចាប់ផ្តើម​ឃើញ​មានការ​ប្រែប្រួល​ទៅ​លើ​ច​រិ​ក​របស់​សត្វ​ទាំងអស់​។ សេចក្តីថ្លែងការណ៍​មួយ​ពី​សួនសត្វ​បាន​និយាយ​ថា​៖ «​ចាប់តាំងពី​ចុងខែ​មីនា ខ្លាឃ្មុំ​អ៊ី​ង​អ៊ី​ង ចាប់ផ្តើម​ចំណាយពេល​ច្រើន​ក្នុង​ការ​លេង​ទឹក ខណៈ​ដែល​ឡឹ​ឡឹ ចូល​ចិត្ត​ដើរទៅ​រក​អ៊ី​ង​អ៊ី​ង​»​។

ក្រោយ​ពេល​អង្កេត​ឃើញ​ដូចនេះ​ជា​ច្រើន​ដង គេ​ក៏​បាន​ប្រកាស​ថា បានឃើញ​សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា​ទាំង​ពីរ ពាក់​គ្នា​បាន​សម្រេច​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​។ សួនសត្វ​បាន​ប្រកាស​ថា ពួក​គេ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ ព្រោះតែ​ការ​ពាក់​គ្នា​ដោយ​ធម្មជាតិ គឺ​មាន​ប្រសិទ្ធភាព​មានកូន​ច្រើន​ជាង​ការ​បញ្ចូល​ទឹកកាម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ