ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​គោលដៅក្រុមជនសង្គមងងឹតជញ្ជូនថ្នាំ ចុះបង្ក្រាបទ្រង់ទ្រាយធំ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ ​យោង​តាម​សេចក្តីរាយការណ៍​បឋម​បានអោយ​ដឹង​ថា​ កម្លាំង​សម​ត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​​ក្រុម​​សង្គម​ង​ងឹ​ង​ជួញដូរ​ថ្នាំ​ញៀន​មាន​ស្រី​ប្រុស​មួយ​ចំនួន​ដោយ​ដកហូត​បាន​ថ្នាំ​ញៀ​ន​ជា​ច្រើន​រួម​ទាំង​អាវុធ​ខ្លី​២​ដើម​ទៀតផង​។ តាម​សេចក្តីរាយការណ៍​បន្ត​ថា​ ការ​ចុះ​បង្ក្រាប​​ខាងលើ​នេះ​ធ្វើ​ឡើង​​កាលពី​​យប់​ថ្ងៃ​​ទី​៨ ​មេ​សា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូ​មិ​ចំការ​រដ្ឋ​ ឃុំ​វ​ល្លិ៍​ស​…

ខេត្ត​កំពង់​ស្ពឺ ៖ ​យោង​តាម​សេចក្តីរាយការណ៍​បឋម​បានអោយ​ដឹង​ថា​ កម្លាំង​សម​ត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​​ក្រុម​​សង្គម​ង​ងឹ​ង​ជួញដូរ​ថ្នាំ​ញៀន​មាន​ស្រី​ប្រុស​មួយ​ចំនួន​ដោយ​ដកហូត​បាន​ថ្នាំ​ញៀ​ន​ជា​ច្រើន​រួម​ទាំង​អាវុធ​ខ្លី​២​ដើម​ទៀតផង​។

តាម​សេចក្តីរាយការណ៍​បន្ត​ថា​ ការ​ចុះ​បង្ក្រាប​​ខាងលើ​នេះ​ធ្វើ​ឡើង​​កាលពី​​យប់​ថ្ងៃ​​ទី​៨ ​មេ​សា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូ​មិ​ចំការ​រដ្ឋ​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។ ​ការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ឃុ​ត ​សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ក្រោម​កា​រប​ញ្ជា​ផ្ទាល់​ពី​លោក ​ស មា​មួន​ ស្នងការ​នគរបាល​ខេត្ត​។

​តាមសេចក្តីរាយការណ៍បន្ត​ទៀត​ថា ក្រោ​យពី​ធ្វើការ​ស្រាវជ្រាវ​តាមដាន​អស់​រយៈ​​ពេល​ជា​យូរ​មកហើយ​​ ទើបតែ​ពេល​នេះ​បន្ទាប់​ពី​ស៊ើបដឹង​​ថា ​ក្រុម​ជន​សង្គម​ងងឹត​បាន​ជ​ញ្ជូនថ្នាំ​ញៀន​យក​មក​ចំណុច​កើតហេតុ​ខាងលើ​ ដើម្បី​ធ្វើការ​ចែកចាយ​ ទើប​លោក​អធិការ​ក៏​សុំ​យោបល់​ថ្នាក់លើ​ចុះ​បង្ក្រាប​តែ​ម្តង​។

ក្នុង​ការ​បង្ក្រាបខាងលើ​​នេះ ​សមត្ថ​កិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​ ​និង​​អាវុធ​ខ្លី​​ចំនួន២​ដើម ​និង​សំភា​រៈ​ជា​ច្រើន​ទៀត​ផង​ដែរ​។

សមត្ថកិច្ច​នៅ​មិន​ទាន់​ប​ង្ហា​ញ​មុខ​ក្រុម​ជនសង្ស័យ​ជា​សាធារណៈ​នៅឡើយ​ទេ ព្រោះ​ត្រូវ​បន្ត​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មេ​សា​ ជា​បន្ត​ទៀត​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ