កីឡាករ និង​គ្រូបង្វឹក Real Madrid ស្រុះស្រួល​គ្នា​កាត់​ប្រាក់ខែ​ដើម្បី​ជួយ​ក្លិប


ថ្នាក់ដឹកនាំ កីឡាករ និង គ្រូបង្វឹក​ក្រុម​ឈុត​ធំ​ទាំង​បាល់ទាត់ និង​បាល់បោះ​ទាំងអស់​របស់​ក្លិប Real Madrid ស្រុះស្រួល​គ្នា​ក្នុង​ការ​កាត់​ប្រាក់ខែ​ចន្លោះ​ពី ១០% ទៅ ២០% រួមចំណែក​ដើម្បី​ជួយ​ទ្រទ្រង់​ផ្នែក​ហិរញ្ញ​វត្ថុ​ក្លិប​អំឡុង​ពេល​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​ដោយសារ​វីរុស COVID-19 ។

យោង​តាម​សេចក្តី​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Real Madrid បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កីឡាករ និង​គ្រូបង្វឹក​ក្រុម​ឈុត​ធំ​ទាំង​បាល់ទាត់ និង​បាល់បោះ របស់ Real Madrid ដឹកនាំ​ដោយ​ប្រធាន​ក្រុម​របស់​ខ្លួន រួម​ជាមួយ​នាយក​នៃ​នាយកដ្ឋាន​ផ្សេង​ៗ​គ្នា​នៃ​ក្លិប បាន​ព្រមព្រៀង​កាត់​បន្ថយ​ប្រាក់ខែ​ដោយ​ស្ម័គ្រចិត្ត​រដូវ​កាល​នេះ​ចន្លោះ​ពី ១០% ទៅ ២០% ។ ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កីឡាករ និង​គ្រូបង្វឹក ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ក្លិប ជា​ពិសេស​ជួយ​ដល់​បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។

ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ត្រូវ​បាន​ប្រកាស​ផ្អាក​ចាប់តាំងពី​ខែមីនា ក្រោយ​ពី​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ៩ ខែ មេ​សា​នេះ ករណី​ឆ្លង​វីរុស COVID-19 ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កើនឡើង​ដល់​ជាង ១៤៨,០០០​ករណី ដែល​បណ្តាល​ឱ្យ​មាន​អ្នក​​បាត់បង់ជីវិត​ដល់​ចំនួន​១៤,៧៩២​នាក់ ៕ (ប្រភព​ពី Real Madrid)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ