ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​មាន​សុភមង្គល​ជាង​មនុស្ស​ទូទៅ ព្រោះ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​សកម្ម !

4 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ក្នុង Social Psyhological and Personality Science បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ​ភាគច្រើន​មាន​សុភមង្គល​ជាង​មនុស្ស​ទូទៅ​ព្រោះតែ​ការ​ចំណាយ​ពេលវេលា​ធ្វើការ និង​ពេលទំនេរ​របស់​ពួក​គេ ។…

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ក្នុង Social Psyhological and Personality Science បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ​ភាគច្រើន​មាន​សុភមង្គល​ជាង​មនុស្ស​ទូទៅ​ព្រោះតែ​ការ​ចំណាយ​ពេលវេលា​ធ្វើការ និង​ពេលទំនេរ​របស់​ពួក​គេ ។

អ្នក​ស្រាវជ្រាវ​របស់​ការ​សិក្សា​ខាងលើ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដឹង​ថា​តើ​ការ​ចំណាយពេល​របស់​អ្នកមាន​ពិតជា​ប៉ះពាល់​ដល់​សុភមង្គល​របស់​ពួក​គេ​ទេ ។
ដើម្បី​រក​ចម្លើយ ពួក​គេ​បាន​រៀបចំ​ការ​សិក្សា​ពីរ​ខុស​គ្នា​ក្នុង​ប្រទេស​ហូ​ឡង់ ។ ការ​សិក្សា​ដំបូង​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកមាន​ចំនួន ៨៦៣​នាក់ និង​មនុស្ស​ដែល​មាន​ចំណូល​មធ្យម​ចំនួន ១២៣២​នាក់​ដើម្បី​ឆ្លើយ​សំណួរ​ពី​ការ​ពេញចិត្ត​នឹង​ជីវិត​របស់​ពួក​គេ និង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ពេលទំនេរ​កាលពី​ម្សិលមិញ ។ អ្នកចូលរួម​បាន​ប្រាប់​ពី​សកម្មភាព​ជា​ច្រើន​ដូច​ជា​ចម្អិន​អាហារ ធ្វើ​ដំណើរ ធ្វើការ ធ្វើការ​ស្ម័គ្រចិត្ត ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​តាម​ចំណូលចិត្ត​ជាដើម ។

លទ្ធផល​បាន​បង្ហាញ​មក​ថា អ្នកមាន​ចូល​ចិត្ត​ចំណាយពេល​របស់​ពួក​គេ​លើ​អ្វី​ស្រ​ដៀង​គ្នា​នឹង​មនុស្ស​ទូទៅ​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​គ្នា​ពី​មនុស្ស​ទូទៅ គឺ​ការ​ចំណាយ​ពេលវេលា​ដែល​ពួក​គេ​មាន​ទំនេរ​ដោយ​អ្នកមាន​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ជា​ធ្វើការ​ស្ម័គ្រចិត្ត ធ្វើ​លំ​ហាត់ប្រាណ ឬ​ធ្វើ​សកម្មភាព​ដែល​ខ្លួន​ចូល​ចិត្ត ខណៈ​ដែល​មនុស្ស​ទូទៅ​ចូល​ចិត្ត​អង្គុយ​មើល​ទូរទស្សន៍​ច្រើន​ជាង ។

ការ​សិក្សា​ទី​ពីរ​ព្យាយាម​សិក្សា​ថា​តើ​អ្នកមាន​មាន​ភាព​បត់បែន​ច្រើន​លើ​ពេលធ្វើការ​ទេ ហើយ​តើ​វា​អាច​នាំ​សុភមង្គល​ដល់​ពួក​គេ​ទេ ។ លទ្ធផល​ដែល​យោង​តាម​មតិយោបល់​របស់​អ្នកមាន ៦៩០​នាក់ និង​មនុស្ស​ទូទៅ ៣០៦​នាក់​បង្ហាញ​ឲ្យ​ឃើញ​ថា ភាព​បត់បែន​ច្រើន​ក្នុង​ការងារ​ពិតជា​អាច​នាំ​យក​សុភមង្គល​ឲ្យ​មនុស្ស​ពិតមែន ។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកមាន​ភាគច្រើន​មាន​ភាព​ឯករាជ្យ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ម៉ោង​ធ្វើការ​របស់​ខ្លួន ដូច្នេះ​ពួក​គេ​ភាគច្រើន​មាន​សុភមង្គល​ជាង​មនុស្ស​ទូទៅ ។

លទ្ធផល​នៃ​ការ​សិក្សា​ទាំង​ពីរ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ជា​មេរៀន​ពី​សុភមង្គល​ក្នុង​ជីវិត ប៉ុន្តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​ប្រហែលជា​មិន​អាច​ឆ្លុះ​បញ្ចាំង​ទាំងស្រុង​ពី​គ្រប់​សង្គម​ជុំវិញ​ពិភពលោក​ទេ​ព្រោះ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ហូ​ឡង់​ដែល​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​មិនធំ​ខ្លាំង​ដូច​ក្នុង​ប្រទេស​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ