ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លាប់​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩​ និង​ភាព​សាហា.វ​ដែល​ត្រូវ​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ ​បាន​ប្រកាស​ថា​មាន​ករណី​លាប់​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩ មួយ​ករណី​ដោយ​តម្រូវ​អោយ​មនុស្ស​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ។ នៅ​ក្នុង​ពាក្យ​វេជ្ជសាស្ត្រ លាប់ ឬ ភាសា​អង់គ្លេស​ហៅ​ថា relapse មាន​ន័យ​ថា​…

ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ ​បាន​ប្រកាស​ថា​មាន​ករណី​លាប់​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩ មួយ​ករណី​ដោយ​តម្រូវ​អោយ​មនុស្ស​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ។ នៅ​ក្នុង​ពាក្យ​វេជ្ជសាស្ត្រ លាប់ ឬ ភាសា​អង់គ្លេស​ហៅ​ថា relapse មាន​ន័យ​ថា​ កា​រលេ​ចេញរោគ​សញ្ញា​នៃ​ជំងឺ​ឡើង​វិញ​ ។

អ្នកជំងឺ​ដែល​ជា​សះស្បើយ ​ហើយពី​ការ​ព្យាបាល​និង​ត្រូវ​បាន​អនុញ្ញាត​អោយទៅ​ផ្ទះ​វិញ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អោយ​បាន​ល្អ​ នៅ​ក្នុង​ការ​ថែរក្សា​ខ្លួន​ក្រោយ​ចេញពី​មន្ទីរពេទ្យ ​។

តាម​ពិធីសារ​នៃ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ ត្រូវ​អនុវត្ត​តាមការ​ណែនាំ​ដូច​តទៅ​នេះ ​៖ ទី​១-តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ដោយនៅ​ដោយឡែករយៈ​ពេល​១៤​ថ្ងៃ​ ។ ទី​២-ពាក់​ម៉ាស ​និង​អនុវត្ត​អនា​ម័យ​ដៃ​អោយ​បាន​ទៀងទាត់ ​។ ទី​៣-ស្នាក់​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង មាន​ខ្យល់​ចេញចូល​ល្អ កាត់​បន្ថយ​ការ​ទាក់ទង ជិត​ស្និ​ទ្ធជាមួយ​សមាជិកគ្រួសារ និងបរិភោគ​អាហារ​ដោយឡែក​ពី​គ្នា​ ។ ទី៤-ត្រូវ​ត្រឡប់​មក​ពិនិត្យ​សុខភាព​វិញ នៅ​ចន្លោះ​ពី​២​ ទៅ​៤ស​ប្តា​ហ៍ បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ​ ៕

អត្ថបទសរសេរ ដោយ