ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ​​អាចនឹង​នាំ​ហានិភ័យ​ឆ្លង​​​កូ​វី​ដ​១៩​ ដូច្នេះ សូមកុំ​ទាន់​ទៅ​ស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ ​បង្កើន​ហានិភ័យ​ខ្លាំង​ដល់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ នៅ​កម្ពុជា​ ។ ហេតុ​ដូច្នេះ​ហើយ​បាន​ រដ្ឋាភិបាល​អង្វរ​ហើយអង្វរ​ទៀត ​កុំអោយ​ប្រជាជន​ទាំងអស់ ​ពិសេស​កម្មករ​ធ្វើ​ដំណើរ​នៅ​ពេល​នេះ ​ដោយសារ​តែ​ស្ថានការណ៍​នៅ​ផុយ​ស្រួយ​នៅឡើយ ​។…

ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ ​បង្កើន​ហានិភ័យ​ខ្លាំង​ដល់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ នៅ​កម្ពុជា​ ។ ហេតុ​ដូច្នេះ​ហើយ​បាន​ រដ្ឋាភិបាល​អង្វរ​ហើយអង្វរ​ទៀត ​កុំអោយ​ប្រជាជន​ទាំងអស់ ​ពិសេស​កម្មករ​ធ្វើ​ដំណើរ​នៅ​ពេល​នេះ ​ដោយសារ​តែ​ស្ថានការណ៍​នៅ​ផុយ​ស្រួយ​នៅឡើយ ​។

ដើម្បី​សុខភាព​និង​ជីវិត​ខ្លួនឯង ក៏​ដូច​ជា​មនុស្ស​ក្នុង​គ្រួសារ ​និង​ប្រទេស​ជាតិ​ទាំងមូល ទាំងកម្មករ​ និង​ប្រជា​ជន​កម្ពុជា​ទាំងអស់​ មិន​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុក​ឡើយ​ក្នុង​ស្ថានភាព​នេះ​ ដើម្បី​ចៀសវាង​ការ​សាយ​ក្រោយ​។
កូ​វី​ដ​១៩ ជា​មេរោគ​ដែល​សាហាវ​ ហើយ​អាច​សំងំខ្លួន​នៅ​ក្នុង​មនុស្ស​ សូ​ម្បី​តែ​ជន​នោះ គ្មាន​រោគ​សញ្ញា​។ ដូច្នេះ វា​មាន​ហានិភ័យ​ខ្ពស់​ណាស់ ​នៅ​ក្នុងការ​ចម្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​ទៀត​។

ដូច្នេះ ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អំពាវនាវ​ដល់​កម្មករ​ កុំ​អោយទៅ​ស្រុក​ហើយ​ប្រាប់​ថា បើ​ពួក​គេ​ទៅ​ស្រុក​ពួក​គេ​នឹង​ត្រូវ​អោយ​នៅ​ដោយឡែក​រយៈ​ពេល​១៤​ថ្ងៃ​ ដោយ​គ្មាន​ប្រាក់​ឈ្នួល មុន​ពេល​ដែលអាច​អនុញ្ញាត​អោយ​ចូល​ធ្វ​ការងារ​វិញ​។

លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជី​វៈបាន​និយាយតាម​ហ្វេ​ស​ប៊ុ​ក
រប​ស់​លោ​កថា​ ដើម្បី​បង្ការ​ហានិភ័យ​ក្រោយ​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ និង​យោង​ទៅ​តាម​វិធាន​ច​ត្តា​ឡី​ស័ក​សុខាភិបាល សូម​រដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់​ឈ្មោះ​កម្មករនិយោជិត បុគ្គលិក​ទាំងអស់ ដែល​អវត្តមាន​ក្នុង​អំឡុ​ង​ពេលចូល​ឆ្នាំ ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ និង​ដើម្បី​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក (​ដាក់​បងប្អូន​ទាំងនោះ​ឱ្យ​នៅដាច់​ដោយឡែក​ពី​គេ​) នៅ​តាម​ផ្ទះ​ជួល​របស់​គាត់ចំនួន១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល​សិន ទើប​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​។

លោកបាន​និយាយ​បន្ថែម​ថា បងប្អូន​កម្មករនិយោជិត​ មេត្តា​យោគយល់ និង​ទទួលយក​នូវ​ការ​អង្វរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ចូលរួម​អនុវត្ត​ការ​លើក​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​នា​ថ្ងៃ​ទី 13, 14, 15, និង 16 នេះ​។
កាលៈទេសៈ​នេះ​ មិនមែន​ជា​កាលៈទេសៈ​ល្អ​ សម្រាប់​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នោះ​ទេ ពីព្រោះ​មាន​មនុស្ស​ច្រើនមក​ពី​ប្រភព និង​កន្លែង​ផ្សេង​គ្នា មិនដឹង​ថា​អ្នក​ណា​បាន​ឆ្លងកាត់​កន្លែង​ណាខ្លះ​នោះ​ទេ​។

ក្នុង​ហេតុការណ៍​ណាមួយ ​ដែល​មានការ​ឆ្លង​មេរោគ​ដល់​កម្មករ វា​ងាយ​នឹង​ធ្វើ​អោយ មានការ​ចម្លង​ដល់​អ្នកធ្វើការ​ងារ​ជាមួយ ​ហើយ​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់​ ទៅ​លើ​វិស័យ​កាត់ដេរ​កម្ពុជា​ដែល​កំពុង​មា​នប​ញ្ហាស្រាប់​។

ដូច្នេះ សូម​បងប្អូន​កុំ​ទាន់​ទៅ​ស្រុក​កំណើត បើ​ស្រឡាញ់​សុខភាព​និង​ជីវិត​ផ្ទាល់ខ្លួន ស្រឡាញ់ ប្រជាជន កម្ពុជាទាំងអស់ និងមិន​ចង់អោយ​វិស័យ​កាត់ដេរ​ និង​មុខរបរ​ខ្លួន​រងផល​ប៉ះពាល់​កាន់តែ​ធ្ងន់​ ៕

អត្ថបទសរសេរ ដោយ