ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ! មិនទុកទេពោះវៀនជ្រូកដល់ទៅ៥តោនត្រូវកម្ទេចចោលទាំងអស់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពោះវៀន​ជ្រូក ខូចគុណភាព ប្រមាណ​៥​តោន ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រក​ឃើញ និង​ឃាត់​ទុក​បណ្តោះអាសន្ន…

ខេត្តកណ្តាល ៖ ពោះវៀន​ជ្រូក ខូចគុណភាព ប្រមាណ​៥​តោន ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រក​ឃើញ និង​ឃាត់​ទុក​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២០ ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ ។

មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល អម​សាលាដំបូង​ខេត្ត មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​សាខា​គយ និង​រដ្ឋាករ មន្ត្រី​បសុព្យាបាល អាជ្ញាធរ​ដែនដី និង​អធិការ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ ផលិតផល​ពោះវៀន​ជ្រូក​មាន​ទម្ងន់​៥​តោន ដែល​ផ្ទុក​ក្នុង​កុងតឺណ័រ​ចំនួន ០២ ស្តុក​ទុក​ក្នុង​ឃ្លាំង​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ក្រោយ​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ថា​ទំនិញ​ពុំ​មាន​ឯកសារ​បញ្ជាក់ និង​មាន​សភាព​ស្អុយ​មាន​ចម្លង​មេរោគ ដោយសារ​ការ​វេច​ខ្ចប់ និង​ទុកដាក់​ពុំ​ត្រឹមត្រូវ​តាម​គោល​ការ​បច្ចេកទេស ។

ដោយ​សង្កេត​ឃើញ​ថា ផលិតផល​ទាំងនេះ​បាន​ខូចគុណភាព​ពុំ​អាចយ​កមក​ប្រើប្រាស់​ជា​ម្ហូបអាហារ​សម្រាប់​បរិភោគ​បាន សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច​ឃាត់​ទុក​ទំនិញ​ទាំងនេះ ជា​បណ្តោះអាសន្ន​នៅ​ឃ្លាំង​ខាងលើ ដើម្បី​បំពេញបែបបទ​យក​ទៅ​កម្ទេច​ចោល​តាម​នីតិវិធី ។ ចំណែក​ម្ចាស់​ទំនិញ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ