ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកល្បង​ដាំដំឡូង​បារាំងទទួល​បាន​លទ្ធ​ផល​​ល្អ​ប្រសើរ​​មែន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​នេះ កសិករ​ចំនួន​១២​គ្រួសារ​ដែល​បាន​ដាំ​សាកល្បង​ដំណាំ​ដំឡូងបារាំងកំពុង​មមារញឹក​ក្នុង​ការ​ប្រមូល​ផល ខណៈ​មន្ទីរ​កសិកម្ម​រំពឹង​ថា នឹង​មាន​កសិករ​បង្កើន​ការ​ដាំ​ដុះ​នា​ឆ្នាំ​នេះ ។លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម…

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​នេះ កសិករ​ចំនួន​១២​គ្រួសារ​ដែល​បាន​ដាំ​សាកល្បង​ដំណាំ​ដំឡូងបារាំងកំពុង​មមារញឹក​ក្នុង​ការ​ប្រមូល​ផល ខណៈ​មន្ទីរ​កសិកម្ម​រំពឹង​ថា នឹង​មាន​កសិករ​បង្កើន​ការ​ដាំ​ដុះ​នា​ឆ្នាំ​នេះ ។
លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៩ មន្ទីរ​បាន​ឲ្យ​កសិករ​ចំនួន​១២​គ្រួសារ​ សាកល្បង​ដាំ​ដំណាំ​ដំឡូងបារាំង​ ដោយ​ប្រើប្រាស់​ពូជ​ចំនួន​៤​ផ្សេង​ៗ​គ្នា ហើយ​ជា​លទ្ធផល ​គឺ​ទទួល​បាន​ផល​ល្អ ។ ចំណែក​នៅ​ឆ្នាំ​២០២០​នេះ លោក​សង្ឃឹមថា នឹង​មានការ​ដាំ​ដុះ​ច្រើន​​ជាង​មុន ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា កន្លង​មក​ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​នាំ​យក​ពូជ​ដំ​ទ្បូ​ង​បារាំង​ផ្សេង​ៗ​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​អា​ល្លឺ​ម៉​ង់​៤​ប្រភេទ ប្រទេស​អៀរ​ទ្ប​ង់​៤​ប្រភេទ ប្រទេស​កូរ៉េ​១៣​ប្រភេទ និង​ប្រទេស​វៀតណាម​២​ប្រភេទ ។ តាម​រយៈ​លទ្ធផល​នៃ​ការ​ពិសោធ​ស្រាវជ្រាវ កន្លង​មក របស់​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពូជ​ដំឡូងបារាំង​ដែល​សម​ស្រប​សម្រាប់​ខេត្តមណ្ឌលគិរី​មាន​៣​ប្រភេទ ​៖

១-​ពូជ Tornado នាំ​ចូល​ពី​ប្រទេស​អៀរ​ឡង់
២-​ពូជ Madeira និង​ពូជ Coronada នាំ​ចូល​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង
៣-​ពូជ PO៣ និង​ពូជ PO៧ នាំ​ចូល​ពី​ប្រទេស​វៀតណាម ។

ឯ​ចំពោះ​ទិន្នផល​អាច​ទទួល​បាន​ពី​១៣​តោន​ទៅ​២៥​តោន ក្នុង​មួយ​ហិ​កតា ។ ដោយ​ទ្បែ​ក ពូជ​ដទៃ​ទៀត សាកលវិទ្យាល័យ​កំពុងធ្វើការ​តាមដាន​នៅ​ទ្បើ​យ រង់ចាំ​ពិនិត្យ​មើល​លទ្ធផល​នៅ​ពេល​ក្រោយ​បន្ត​ទៀត ទើប​អាច​ធ្វើ​សេចក្តីសន្និដ្ឋាន ។ អំពី​រដូវ​កាល​ដាំ​ដុះ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា រដូវ​ដែល​អាច​ដាំ​ដុះ​បាន គឺ​នៅ​ចន្លោះ​ពី​ចុងខែ​កញ្ញា ដល់​ស​ប្តា​ហ៍ទី​២ នៃ​ខែធ្នូ តែ​សម​ស្រប​បំផុត គឺ​ចាប់ពី​ពាក់កណ្តាល​ខែតុលា ដល់​ខែវិច្ឆិកា ។

ដោយឡែក ការ​ប្រមូល​ផល​ដំឡូងបារាំង​នា​ពេល​នេះ គឺ​ស្ថិត​នៅ​ចម្ការ​របស់​កសិករ​ឈ្មោះ កែវ ប៊ុ​ន​សេង នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ៕

អត្ថបទសរសេរ ដោយ