ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង២នាក់បា.ញ់គំរាម​ក្រុម​អ្នកបើក​ឡានមុខសាលាទួលស្វាយព្រៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គេ​មិនដឹង​ថា​ផ្តើមចេញ​ពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​​មាន​បុរស​២​នាក់​មិនស្គាល់អត្ត​សញ្ញាណនោះទេ​បាន​ជិះ​ម៉ូតូ​២​គ្រឿង មក​បាញ់​គំរាម​ក្រុម​​អ្នកបើកបរ​​រថយន្ត​មួយ​ក្រុម​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ខ្ទាត​អំបែង​ទៅ​ត្រូវ​អ្នកដំណើរ​ម្នាក់​ឲ្យ​រង​របួសស្រាល ដែល​ហេតុការណ៍​​​នេះ​បាន​បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់​មុខ​​វិទ្យាល័យ​ទួល​ស្វាយព្រៃ…

​រាជធានីភ្នំពេញ ៖ គេ​មិនដឹង​ថា​ផ្តើមចេញ​ពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​​មាន​បុរស​២​នាក់​មិនស្គាល់អត្ត​សញ្ញាណនោះទេ​បាន​ជិះ​ម៉ូតូ​២​គ្រឿង មក​បាញ់​គំរាម​ក្រុម​​អ្នកបើកបរ​​រថយន្ត​មួយ​ក្រុម​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ខ្ទាត​អំបែង​ទៅ​ត្រូវ​អ្នកដំណើរ​ម្នាក់​ឲ្យ​រង​របួសស្រាល ដែល​ហេតុការណ៍​​​នេះ​បាន​បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់​មុខ​​វិទ្យាល័យ​ទួល​ស្វាយព្រៃ ផ្លូវ​១៩៩ កែង​នឹង​ផ្លូវ ៣៦៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភពពី​បុរស​ម្នាក់​ឈ្មោះ ហេង ចាន់​តារា អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ទៅ​សណ្តោង​រថយន្ដ​មួយ​គ្រឿង​ទៀតដែល​ខូច​នៅ​ម្តុំ​សណ្ឋាគារ​អាំងទែរ​កុង​ទី​ណ​ង់​តា​ល់ ដើម្បី​យក​មក​ម្តុំ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ខណៈ​គាត់​សណ្តោង​រថយន្ដ​យក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ក៍​ស្រាប់តែ​មាន​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុងនោះ​មួយ​គ្រឿង​ម៉ាក​ស្គូ​​ពី និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម បាន​ជិះ​មក​ឈប់ រួច​ហើយ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​​ម៉ាកស្គូ​​ពី​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ឡើង​លើ​​មួយ​គ្រាប់​គំរាម​ពួក​គាត់​ ដោយ​មិនដឹង​មូលហេតុ ​។ លុះ​​បន្តិច​ក្រោយមក ​ខ្មាន់កាំភ្លើង​បាន​បាញ់​ផ្ចុច​ដី​មួយ​គ្រាប់​ទៀត បណ្តាល​ឲ្យ​ខ្ទាត​អំបែង​ទៅ​ត្រូវ​អ្នកដំណើរ​ម្នាក់​រង​របួស​ដៃ​ស្រាល ភ្លាម​ៗ​នោះ​ជន​បង្ក​ទាំង​២​នាក់ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​តែ​ម្ដង ។ ចំណែកជន​រង​គ្រោះ​ដែល​រង​របួស​​ស្រា​ល​ ក៏បន្តដំណើរ​ទៅ​មុខបាត់​ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក ឃើញ​មាន​កម្លាំង​សមត្ថកិច្ច មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ក៍បាន​រក​ឃើញ​សំបក​ក​ន្ទុះ​ចំនួន​២​គ្រាប់ តែ​មិន​ទាន់​ដឹង​ថា ជា​គ្រាប់​សំបក ប្រភេទ​កាំភ្លើង​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​និង និង​ពិនិត្យ​ទីតាំង​កើតហេតុ​រួច​ហើយ ក៏បាន​យក​សំបក​ក​ន្ទុះ​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​​រកជនបង្ក​យកមកផ្តន្ទាទោស​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ