ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាប់ឡើងម្នាក់ រកឃើញថ្មីម្នាក់ និងជាសះស្បើយ៦នាក់បន្ថែមថ្ងៃនេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ថ្ងៃនេះ​ប្រកាស​ថា ករណីព្យាបាលជាសះស្បើយ៦នាក់ ខណៈករណី​វិជ្ជមាន​កូ​វី​ដ​១៩ ១​នាក់ និងករណីលាប់១នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​នា​វេលា​ម៉ោង៨និង២៦នាទី​…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ថ្ងៃនេះ​ប្រកាស​ថា ករណីព្យាបាលជាសះស្បើយ៦នាក់ ខណៈករណី​វិជ្ជមាន​កូ​វី​ដ​១៩ ១​នាក់ និងករណីលាប់១នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​នា​វេលា​ម៉ោង៨និង២៦នាទី​ ថ្ងៃ​ទី​៩ ខែមេសា​ ឆ្នាំ២០២០ ។

ក្រសួងបានបន្តថា ករណីលាប់ឡើងវិញ១នាក់ និងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់ ហើយអ្នកជាសះស្បើយថ្មីចំនួន ៦នាក់ ដែលសរុបអ្នកជាសះស្បើយមានចំនួន ៦៤នាក់ អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៥០នាក់ ។

សរុបចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១១៨នាក់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ