ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ ចំនួន​អ្នក​ស្លា.ប់​ដោយសារ COVID-19 កើន​ដល់ ១៤,៥៥៥​នាក់

4 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨ មេ​សា​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​(​រយៈពេល​២៤​ម៉ោង​) ដោយសារ COVID-19 មាន​៧៥៧​នាក់​ទៀត…

អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨ មេ​សា​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​(​រយៈពេល​២៤​ម៉ោង​) ដោយសារ COVID-19 មាន​៧៥៧​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ១៤,៥៥៥ នាក់​ហើយ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន aljazeera នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ។

ចំណែកឯ​តួលេខ​អ្នក​ឆ្លង​វីរុស នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ សរុប​កើន​ដល់ ១៤៦,៦៩០​ករណី និង​ចំនួន​អ្នកជា​សះស្បើយ​សរុប ចំនួន ៤៨,០២១ នាក់ ។

អេ​ស្ប៉ា​ញ ក្លាយជា​ប្រទេស មាន​អ្នក​ស្លាប់​ដោយសារ COVID-19 ច្រើន​ជាងគេ លំដាប់​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​អ៊ី​តា​លី​ឈរ​នៅ​លេខ​១ ។ ហើយ​អេ​ស្ប៉ា​ញ ក៏​ក្លាយជា​ប្រទេស ដែល​មាន​អ្នក​ឆ្លង​វីរុស COVID-19 ច្រើន​ជាងគេ លំដាប់​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​អា​មេ​រិ​ក ឈរ​នៅ​លេខ​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ